Yearendyearend1140x150

បទវិភាគ៖ អ្នកនយោបាយអាមេរិកបង្ករឿងដោយចេតនាដោយយក «បញ្ហាតៃវ៉ាន់» ធ្វើជាលេស គឺជាការប្រលែងជាមួយភ្លើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ប្រែសម្រួលដោយ សុីសុីថាមស៍
/
លោក Alex Azarរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាសាធារណជនរបស់អាមេរិក


ចិន៖ កាលពីថ្ងៃទី ៩ ខែសីហា លោក Alex Azarរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាសាធារណជនរបស់អាមេរិក បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ប្រទេសចិន ព្រមទាំងបានជួបពិភាក្សាជាមួយអ្នកដឹកនាំនៃតំបន់តៃវ៉ាន់នៅថ្ងៃទី១០ ខែសីហា ។

ទង្វើរបស់លោក Alex Azarរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានល្មើសយ៉ាងធ្ងន់ធ្ងរនូវស្មារតីនៃសេចក្តីប្រកាសរួម០៣ច្បាប់ រវាងចិននិងអាមេរិក បានបំពានគោលការន៍ចិនតែមួយ ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងខ្លាំងចំពោះរឿងនេះ ។

តាមរយៈបទវិភាគមួយបានឱ្យដឹងថា អ្នកនយោបាយអាមេរិកមួយចំនួនបានបង្ករឿងដោយចេតនាដោយលើកយកបញ្ហាតៃវ៉ាន់ធ្វើជាលេស និងបានបញ្ចេញសញ្ញាខុសឆ្គងទៅកាន់ពួកអបគមន៍នៅកោះតៃវ៉ាន់ ដែលប្រការទាំងនេះហាក់ដូចជាប្រលែងលេងជាមួយភ្លើង។

ក្នុងបទវិភាគដដែលបានឱ្យដឹងទៀតថា គោលការណ៍ចិនតែមួយជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក ដែលអនុលោមតាមសេចកី្តប្រកាសរួម០៣ច្បាប់ រវាងចិននិងអាមេរិក។ អាមេរិកទទួលស្គាល់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ហើយក្នុងក្របខណ្ឌនេះ ប្រជាជនអាមេរិកគ្រាន់តែរក្សាការប្រាស្រ័យទាក់ទងលើវិស័យវប្បធម៌ ពាណិជ្ជកម្ម និងទំនាក់ទំនងក្រៅផ្លូវការផ្សេងទៀតជាមួយប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ហើយប្រទេសចិនប្រឆាំងជាដាច់ខាតចំពោះ ការដែលអាមេរិកមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ជាប់រហូតមក ។

តៃវ៉ាន់ 

ទន្ទឹមនឹងនេះ លោក Alex Azarបានធ្វើដំណើរទៅកាន់តៃវ៉ាន់ដោយយក «កិច្ចសហប្រតិបតិ្តការខាងការបង្ការជំងឺឆ្លង» ធ្វើជាលេស ហើយការពិគ្រោះពិភាក្សាពីការបង្ការជំងឺឆ្លងជាការលាក់ពុត តាមការពិតគឺធ្វើសកម្មភាពនយោបាយ ហើយប៉ុនប៉ងលើកកម្ពស់កម្រិតទំនាក់ទំនងរវាងអាមេរិក និងតៃវ៉ាន់ ក្នុងន័យលើកទឹកចិត្តឱ្យអាជ្ញាធរតៃវ៉ាន់ធ្វើកលល្បិច ស្វែងរកអបគមន៍តាមរយៈការបង្ការជំងឺ ស្របពេលជាមួយគ្នា ក៏ចង់ស្វែងរកសំឡេងក្នុងការបោះឆ្នោតសកលនៅឆ្នាំនេះផងដែរ ។

សូមបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាសិទ្ធិនិងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយក៏ជាបញ្ហាសំខាន់បំផុត និងរសើបបំផុតក្នុងទំនាក់ទំនង់រវាងចិននិងអាមេរិក ។ អ្នកនយោបាយអាមេរិកចាត់ទុក «បញ្ហាតៃវ៉ាន់» ជាល្បែងបៀ មិនបាច់សង្ស័យឡើយ នឹងធ្វើឱ្យទំនាស់រវាងចិន និងអាមេរិកមានភាពកាន់តែផុយស្រួយ ហើយនិងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្លាំងដល់ទំនាក់ទំនងទ្វេភាគីទៀតផង ។ ប្រទេសចិនក្រើនរំលឹកអ្នកនយោបាយអាមេរិកកុំ បង្ករឿងហេតុនិងបំពានខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិន ហើយកុំប៉ាន់ប្រមាណទាបចំពោះការបេ្តជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់ប្រទសចិនដើម្បីគាំពារអធិបតេយ្យភាពជាតិ សន្តិសុខ សិទ្ធិនិងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមនិងបញ្ឈប់ភា្លមនូវការប្រាស្រ័យទាត់ទងផ្លូវការជាមួយតំបន់តៃវ៉ាន់ទោះតាមទម្រង់ណាក៏ដោយ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន បញ្ហាតៃវ៉ាន់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង