Yearendyearend1140x150

ស្ត្រីម្នាក់ធ្លាក់ពីលើអាគាររងរបួសធ្ងន់ ខណៈបុរសជនជាតិចិន៤នាក់ត្រូវប៉ូលីសនាំខ្លួនទៅសាកសួរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ត្រីម្នាក់បានធ្លាក់ពីជាន់ទី ៦ នៃសណ្ឋាគារមួយ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ហេតុការណ៍នេះ បានកើតឡើងនៅសណ្ឋាគារមួយកន្លែងតាមបណ្តោយផ្លូវ ១៧៤ ចំណុច សង្កាត់ផ្សារថ្មី៣ ខណដូនពេញរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២០នេះ។ក្នុងហេតុការណ៍នោះ ប៉ូលីសបាននាំបុរសជនជាតិចិនទាំង៤ នាក់ទៅធ្វើការស៊ើបអង្កេត។

ប៉ូលីសនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានស៊ីស៊ីថាមស៍ថា ស្ត្រីរូបនោះបានព្យាយាមរត់គេចពីបង្អួច ដោយយកក្រណាត់រុំ ប៉ុន្តែចុងក្រោយបានធ្លាក់របួសយ៉ាងធ្ងន់ ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ប៉ូលីសបាននិយាយថាបុរសជនជាតិចិនពីរនាក់ត្រូវបាននាំខ្លួនទៅសាកសួរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង