Cct850x100 1

នៅសិត្បូខេត្តកណ្តាល៖មនុស្ស០៩នាក់កំពុងតាមដានរកកូវីដ ក្រោយប៉ះពាល់ស្រ្តីមានផ្ទុកកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងរកកូវីដ-១៩ ក្រោយពួកគេបានប៉ះពាល់ជាមួយនឹងស្តី្រកងទ័ពមួកខៀវដែលវិជ្ជមានកូវីដ១៩ នៅសង្កាត់សិត្បូ ខេត្តកណ្តាល។នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយក​ដ្ឋាន​​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

បើតាមលោក វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកប៉ពាល់ទាំងអស់នោះ ពេលនេះមានលទ្ធផលអវិជ្ជមានទាំងអស់ តែនៅតាមដានលទ្ធផល រយៈពេល១៤ថ្ងៃបន្តទៀត ហើយក្រសួងកំពុងបន្តតាមដានអ្នកផ្សេងទៀត។


Khcct banner

អត្ថបទទាក់ទង