Cct850x100 1

វេជ្ជសាស្ត្រចិនរក្សាសន្តិភាពនៅប្រទេសលីបង់នឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ក្រុងបេរូត

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖បន្ទាប់ពីការកើតមានករណីផ្ទុះនៅតំបន់កំពង់ផែនៃក្រុងបេរូត រដ្ឋធានីលីបង់ កាលពីល្ងាចថ្ងៃទី ៤ ខែសីហា មិនជាយូរប៉ុន្មាន អនុក្រុមការងារវេជ្ជសាស្ត្រចិនរក្សាសន្តិភាពនៅប្រទេសលីបង់លើកទី ១៨ ទទួលបានសេចក្តីជូនដំណឹងពីកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ថា នឹងត្រូវចាត់បញ្ជូនធនធានវេជ្ជសាស្ត្ររបស់ក្រុមការងារចិនដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ក្រុងបេរូត។

យោងតាមការផ្សាយដំណឹងរបស់អនុក្រុមការងារវេជ្ជសាស្ត្រចិនរក្សាសន្តិភាពនៅលីបង់បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង ក្រុមការងារនេះបានចាត់បញ្ជូនបុគ្គលិកពេទ្យចំនួន ៩ នាក់ដែលមកពីផ្នែកសល្យសាស្ត្រ ផ្នែកជំងឺសរីរាង្គ ផែ្នកជំងឺរលោកភ្លើងនិងផ្នែកចាក់ថ្នាំស្ពឹកជាដើមដើម្បីបង្កើតជាក្រុមវេជ្ជសាស្រ្តជួយសង្គ្រោះបន្ទាន់ដែលមានឈ្មោះថា "ករណីផ្ទុះនៅបេរូត"។ក្រុមជួយសង្គ្រោះបន្ទាន់នេះនឹងនាំយកនូវសម្ភារៈបរិក្ខារពេទ្យ រួមមាន ថ្នាំ សម្ភារៈប្រើប្រាស់ ឧបករណ៍ការពារជាដើមដើម្បីធ្វើដំណើរទៅកាន់ក្រុងបេរូត៕អត្ថបទ៖វិទ្យុកម្ពុជាចិន

Khcct banner

អត្ថបទទាក់ទង