Yearendyearend1140x150

ក្រុមហ៊ុនថ្នាក់កណ្តាលចិនជាច្រើនកំពុងប្រឹងប្រែងស្រាវជ្រាវបង្កើតវាក់សាំងប្រឆាំងវីវុសកូរ៉ូណា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zhao Shi Tang អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យ គណៈកម្មាការធិការធនធានជាតិ នៃក្រុមប្រឹក្សារដ្ឋ ប្រទេសចិន។រូបភាពពីChina News Service

(ចិន)៖ ប្រទេសចិនកំពុងតែសស្រាក់ស្រស្រាំធ្វើការស្រាវជ្រាវបង្កើតវាក់សាំងការពារជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណា(Covid-19)នៅក្នុងទីក្រុងអ៊ូ ហាន ទីក្រុង ប៉េកាំង និងទីក្រុងដទៃទៀត។

លោក Zhao Shi Tang អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យ គណៈកម្មាការធិការធនធានជាតិ នៃក្រុមប្រឹក្សារដ្ឋ ប្រទេសចិនបានមានប្រសាសន៍ថា៖ បច្ចុប្បន្នមានក្រុមហ៊ុនថ្នាក់កណ្តាលជាច្រើនរបស់ប្រទេសចិន ដូចជា៖ China National Pharmaceutical Group , China Resources , China General Technology Group និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងថ្នាំផ្សេងទៀត បាននិងកំពុងខិតខំប្រឹងប្រែងស្រាវជ្រាវវិទ្យាសាស្ត្រអំពីថ្នាំប្រឆាំងនឹងជំងឺរលាករលាកសួតដែលបង្កដោយមេរោគកូរ៉ូណា ហើយកំពុងទទួលបានលទ្ធផលល្អផងដែរ។

លោក Zhao Shi tang បានបន្តថា ក្រុមហ៊ុន Sino Biopharmaceutical ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China National Pharmaceutical Group បានស្រាវជ្រាវផលិតបានឧបករណ៍ពិនិត្យរកវីរុសកូរ៉ូណា ដំបូងបង្អស់ហើយបានផ្តល់ជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺ និង មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តហ៊ូប៉ី និង មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺគ្រប់ខេត្តក្រុងសម្រាប់ត្រួតពិនិត្យជំងឺដំបូង។បច្ចុប្បន្ននេះបានផលិតបានចំនួនមួយលានសំរាប់ ដើម្បីធ្វើការពិនិត្យអ្នកសង្ស័យឆ្លងជំងឺ។

លោក Zhao Shitang មានប្រសាសន៍ថា៖ “និយាយជារួម នៅក្នុងដំណាក់កាលមុន និងបច្ចុប្បន្ននេះ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិននិង សហគ្រាសថ្នាក់កណ្តាលពាក់ព័ន្ធនឹងការផលិតថ្នាំទាំងអស់កំពុង ជម្រុញ និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ និងផលិតថ្នាំ និងវ៉ាក់សាំងដែលមានប្រសិទ្ធិភាព ដើម្បីយកឈ្នះក្នុងសង្គ្រាមប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណា(Covid-19)នេះ។ ”

គួរបញ្ជាក់ថា ការថ្លែងរបស់លោក Zhao Shi Tang អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យ គណៈកម្មាការធិការធនធានជាតិ នៃក្រុមប្រឹក្សារដ្ឋ ប្រទេសចិន ធ្វើឡើង ក្នុងសន្និសិទកាសែតស្តីពីយន្តការបង្ការនិងត្រួតពិនិត្យរួមគ្នានៃជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណា(Covid-19) កាលពីថ្ងៃទី ១៨ខែកុម្ភៈនេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង