Yearendyearend1140x150

កម្ពុជារំពឹងថាការអនុវត្តគោលការណ៍ធ្វើដំណើរដោយកន្លែង(Travel Bubble) អាចផ្តល់សុវត្ថិភាពនឹងទទួលបានភ្ញៀវអន្តរជាតិឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំមួយក្នុងការពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានជួបប្រជុំគ្នាជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមាន ភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ COVID-19។

ឯកឧត្ដមមានប្រសាសន៍ថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង(Travel Bubble) ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិតែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមានជាដើម ជាពិសេសភ្ញៀវទេសចរអន្តរជាតិនៅតាមតំបន់មានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដែលត្រូវជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ។

ឯកឧត្តមបានបន្ថែមថា គោលការណ៍Travel Bubble អាចអនុវត្តទៅបានលុះណាមានការឯកភាពគាំទ្រពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងការជំរុញឱ្យមានដំណើរការនូវគោលការណ៍នេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ឯកឧត្ដមក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះស្នាក់ និងអាជីវកម្មនានានៅកម្ពុជា គឺត្រូវខិតខំថែរក្សាភាពអនាម័យឱ្យបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីទំនុកចិត្តខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទេសចរអន្តរជាតិ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង