Yearendyearend1140x150

បុរសនិងស្រ្តី០២ នាក់ ជាសះស្បើយកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អ្នកជំងឺកូវីដចំនួន០២នាក់ បានទទួលការព្យាបាលជាសះស្បើយបន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកូវីដ១៩ ចំនួន០២ដង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ព្រឹកថ្ងៃ៣១ កក្កដា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជាសះស្បើយកូវីដ១៩ ចំនួន០២នាក់ ដែលក្នុងនោះមានស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំម្នាក់ និង បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំម្នាក់។

សេចក្ដីប្រកាសដដែលបានឱ្យដឹងថា អ្នកជាសះស្បើយទាំងពីរនាក់នេះ មានម្នាក់ជាអ្នកដំណើររមកពីប្រទេសឥណ្ឌូណេស៊ី  និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីប្រទេសរុស្សី ដែលបច្ចុប្បន្នក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកូវីដ ចំនួន០២លើក។ 

សូមបញ្ជាក់ថា  កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៣៤នាក់ មានស្ត្រី៤៦នាក់ និងបុរស ១៨៨នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៦៤នាក់ មានស្រី្ត៤២នាក់ និងបុរស១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៦៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជាសះស្បើយកូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង