Yearendyearend1140x150

ត្រឹមថ្ងៃទី២៩កក្កដា៖ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មទទួលការស្នើសុំខ្ចីឥណទាន៤៥លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម 

ប៉ៃលិន៖គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយលទ្ធភាពឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក បានចំនួន១៩ ខេត្ត ដោយក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានទួលការស្នើសុំខ្ចីឥណទានពីក្នុងកម្មវិធីពិសេសនេះបានចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក។

ក្នុងបេសកម្មនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋអំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។

 ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន នៅថ្ងៃទី២៩ កក្កដានេះ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម រួសរាន់រៀបចំឯកសារដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

គួរបញ្ជាក់ថា  រដ្ឋាភិបាលកម្ពុជាបានសម្រេច កាត់បន្ថយ​ការប្រាក់ និង​សម្រួល​ដល់​ការ​ខ្ចី​ប្រាក់​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ថវិកាពិសេស ៥០ លាន​ដុល្លារ​របស់​រដ្ឋាភិបាល ​តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម។

ធានាគារអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមបញ្ចេញថវិការបស់រដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកទៅឱ្យសហគ្រាសធុនតូច និងមធ្យម (SME)លើវិស័យកែច្នៃផលិ​តផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាម៉េរិកនេះ នឹងជួយដល់សហគ្រាសប្រមាណ៥០០នៅកម្ពុជា អាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង