Yearendyearend1140x150

ឯកឧត្តមហ៊ុន ម៉ាណែត៖កងទ័ពត្រូវផ្អែកលើមូលដ្ឋានជាតិនិយម និងមានឆន្ទៈសេ្នហាជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៩ កក្កដានេះ បានចូលរួមជាអធិបតីពិធីប្រកាសជាផ្លូវការនូវអនុក្រឹត្យ ស្តីពីការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបេីកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបច្ចេកទេស សង្រ្គោះគ្រោះមហន្តរាយវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺន បំប៉នជំនាញបេីកបរ-ជួសជុលអូប័រ និងរបៀបសង្រ្គោះ ជំនាន់ទី៤។

ថ្លែងក្នុងពិធី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋានជាតិនិយម ក្នុងនោះ ទីមួយត្រូវថែរក្សានូវស្មារតីឆន្ទៈសេ្នហាជាតិ, ការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពជាតិ ឯទីពីរ ត្រូវធានាឱ្យបាននូវសមត្ថភាពម្ចាស់ការលើការបំពាក់ និងការហ្វឹកហ្វឺន។ ចក្ខុវិស័យរបស់កងទ័ពជើងគោកក្នុងការកែទម្រង់ គឺការហ្វឹកហ្វឺនត្រូវធ្វើជាជំហានៗ ជាពិសេសការហ្វឹកហ្វឺនទ័ពជំនាញ ហើយត្រូវប្រមូលផ្តុំពីលើចុះក្រោម ឱ្យសមស្របនឹងធនធានរបស់ជាតិ។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងបេសកកម្មថែរក្សាការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព ស្ថិរភាព, ប្រតិបត្តិការសង្គ្រោះទឹកជំនន់ អគារបាក់ គឺសុទ្ធតែជាប្រតិបត្តិការដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ តួយ៉ាងការថែរក្សាបាននូវស្ថិរភាព និងរារាំងកុំឱ្យមានសង្គ្រាម គឺដូចជាការថែរក្សាការពារបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋយើងរាប់មិនអស់ ដូច្នេះសូមគ្រប់បណ្តា-ស្ថាប័នកងឯកភាព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូល សូមពង្រឹងនូវស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលបានមកដោយការលំបាក និងចូលរួមដើម្បីជួយប្រទេសជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋយើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង