Yearendyearend1140x150

យានរុករកនិងស្ទង់ពិនិត្យភពអង្គារTianwen-1របស់ចិនបានដំណើរការដោយរលូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិអវកាសចិនឱ្យដឹងថា យានរុករកនិងស្ទង់ពិនិត្យភពអង្គារTianwen-1ដែលកំពុងបំពេញភារកិច្ចរុករកនិងស្ទង់ពិនិត្យលើភពអង្គារលើកដំបូងរបស់ប្រទេសចិនបច្ចុប្បន្នមានស្ថានការណ៍ហោះហើរល្អប្រសើរ ការងារគ្រប់ផ្នែកបានដំណើរការដោយរលូន យានរុករកនេះបានឃ្លាតចាកពីផែនដីជាង១លាន៥សែនគីឡូម៉ែត្រហើយ។

ថ្ងៃទី២៧ខែកក្កដា ក្រុមការងារគ្រប់គ្រងការហោះហើរនៃមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរអវកាសក្រុងប៉េកាំងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមពិសោធន៍នៃមន្ទីរស្រាវជ្រាវបច្ចេកទេសលំហអវកាសចិន ដោយបញ្ជាឱ្យយានរុករក Tianwen-1បែរមករកផែនដីនៅពេលហោះចេញពីផែនដីចម្ងាយប្រហែល១លាន២សែនគីឡូម៉ែត្រ ដោយបានផ្តិតយករូបភាពផែនដីជាមួយភពព្រះចន្ទ។អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង