Yearendyearend1140x150

កម្ពុជានាំទំនិញទៅទីផ្សារចិនកើនឡើងប្រមាណ២៥%នៅពាក់កណ្តាលឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ

ភ្នំពេញ៖ អត្រាកំណើននៃការនាំចេញរបស់កម្ពុជាទៅទីផ្សារចិនមានប្រមាណ២៥%នៅពាក់កណ្តាលឆ្នាំ២០២០នេះ ហើយការកើនឡើងនេះ គឺដោយសារតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើ ការនាំចូលផលិត ហើយកែច្នៃនាំចេញវិញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន» នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ មានប្រសសន៍ថា ក្រៅពីផលិតផលកសិកម្ម និងកសិឧស្សាហកម្ម កម្ពុជាក៏មានការនាំចេញជាគ្រឿងបន្លាស់នានា ដែលជាតម្រូវការសម្រាប់ទីផ្សារចិន និងទីផ្សារនៅតាមបណ្តាប្រទេសនានាផងដែរ។ កម្ពុជាមានការនាំចូលវត្ថុធាតុដើមមួយចំនួនពីចិន ហើយបានផលិតឬកែច្នៃវត្ថុធាតុចើមទាំងនោះសម្រាប់នាំចេញទៅក្នុងទីផ្សារចិនវិញ។

បើតាមឯកឧត្តម សុខ សុភ័ក្ត្រ កត្តានេះបានបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាពិតជាមានការកើនឡើងដោយភាគច្រើនទទួលបានផលពីការផលិត ឬការកែច្នៃវត្ថុធាតុដើមទាំងនេះ ដែលមានរោងចក្រនៅប្រទេសកម្ពុជាស្រាប់។

ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាបានបើកទីផ្សារទៅប្រទេសចិនលើមុខទំនិញជាង៣០០ទំនិញ ហើយ៩៥%នៃមុខទំនិញទាំងនេះបានធ្លាក់ចុះពន្ធមកនៅត្រឹម០% មានដូចជា ម្រេច ម្ទេសក្រៀមជាដើម។ កត្តានេះបានជួយលើកកម្ពស់ការដាំដុះរបស់ប្រជាកសិករកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយទីផ្សារបរទេស ហើយក៏បានជះឥទ្ធិពលល្អដល់សេដ្ឋកិច្ចរបស់កសិករ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល ពីការធ្វើពានិជ្ជកម្មសេរីកម្ពុជា-ចិន(FTA)ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សេដ្ឋកិច្ច
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង