Cct850x100 1
1800px x h300px kh

រដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ«សកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា​ អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងបរិវេណស្តាតអូឡាំពិក លើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបដែលប្រើប្រាស់សម្ភារៈរួមគ្នា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៨កក្កដានេះ។

បើតាមសេចក្តីជូនដំណឹងដដែលបា​នបញ្ជាក់ថា ដោយសារបច្ចប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំបានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក៕ 


ពាក្យទាក់ទង: កីឡា ហាត់ប្រាណ
Khcct banner

អត្ថបទទាក់ទង