Yearendyearend1140x150

លោកជំទាវឱ វណ្ណឌីន៖ លទ្ធភាពនៃការចម្លងកូវីដចូលសហគមន៌ មិនអាចមេីលរំលងបានឡេីយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ ឱ​ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកជំទាវ ឱ​ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃ ២៥ កក្កដា ឆ្នាំ២០២០ បានលើកឡើងថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌  មិនអាចមេីលរំលងបានឡេីយ ។ 

លោកជំទាវបានមានប្រសាសន៍ថា បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហេីយអំពាវនាវទៀត ឱ្យប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច ក៏ព្រោះតែយើងមិនអាចមើលស្រាលជំងឺនេះបានឡើយ ត្បិតថាកម្ពុជាបច្ចុប្បន្នមិនទាន់មានការឆ្លងជាសហគមន៍ហើយក្ដី តែត្រូវតែបង្កើនការប្រុងប្រយ័ត្នជានិច្ច។

លោកជំទាវបន្តថា  ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ២៣នាក់ ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រេីនណាស់ ដែលមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ សូមអ្នកដេីរកំសាន្ត ទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកេីតមានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ 

លោកជំទាវបានបញ្ជាក់ថា  សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ ជាពិសេសត្រូវបន្តវិធានការការពារដោយរក្សាគម្លាត រក្សាអនាម័យ ពាក់ម៉ាស ដើម្បីចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។ 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះកម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់) ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង