Yearendyearend1140x150

ចិនប្រកាសសងសឹងអាមេរិកដោយសម្រេច«បិទអគ្គកុងស៊ុលអាមេរិកនៅឆេងឌូ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃទី២៤ កក្កដានេះ បានសម្រេចដកហូតអាជ្ញាប័ណ្ណសម្រាប់ការបង្កើត និង ប្រតិបត្តិការរបស់អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅឆេងឌូ ហើយបានដាក់ចេញនូវតម្រូវការជាក់លាក់សម្រាប់អគ្គកុងស៊ុល ដើម្បីបញ្ឈប់រាល់អាជីវកម្ម និងសកម្មភាពទាំងអស់។

ក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនថា បានសម្រេចដកហូតអាជ្ញាប័ណ្ណសម្រាប់ការបង្កើត និងប្រតិបត្តិការរបស់អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅឆេងឌូ ហើយបានដាក់ចេញនូវតម្រូវការជាក់លាក់សម្រាប់អគ្គកុងស៊ុល ដើម្បីបញ្ឈប់រាល់សកម្មភាពទាំងអស់។

ក្រសួងការបរទេសចិន បានអះអាងថា ក្រោយពេលសហរដ្ឋអាមេរិកធ្វើការសម្រេចជាឯកតោភាគី ទាមទារឱ្យចិនបិទស្ថានអគ្គកុងស៊ុលនៅហ៊ូស្តុន (Houston)ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃសន្ធិសញ្ញាកុងស៊ុលចិន និងបានធ្វើឱ្យខូចខាតដល់ទំនាក់ទំនងចិន - អាមេរិកយ៉ាងធ្ងន់ធ្ងរ។សម្រាប់ចិនវិធានការដែលបានលើកឡើងខាងលើដោយប្រទេសចិន គឺជាការឆ្លើយតបស្របច្បាប់និងចាំបាច់ចំពោះសកម្មភាពដែលមិនសមហេតុផលរបស់សហរដ្ឋអាមេរិក។

ចំពោះស្ថានភាពបច្ចុប្បន្នរវាងចិននិងសហរដ្ឋអាមេរិក គឺជាអ្វីដែលចិនមិនចង់ឃើញ ហើយការទទួលខុសត្រូវទាំងស្រុង គឺសហរដ្ឋអាមេរិកជាអ្នកទទួល។ចិន បញ្ជាក់ថាជាថ្មីម្តងទៀត ចិននឹងជម្រុញឱ្យសហរដ្ឋអាមេរិកដកហូតការសំរេចចិត្តដែលមិនត្រឹមត្រូវ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការវិលត្រឡប់មកវិញនៃទំនាក់ទំនងទ្វេភាគីឱ្យទៅជាធម្មតាវិញ។

គួរបញ្ជក់ថា ក្រសួងការបរទេសអាមេរិក បានបញ្ជាជាឯកតោភាគីដល់ប្រទេសចិនស្តីពីការបិទស្ថានកុងស៊ុលចិន នៅក្រុងហ៊ូស្តុន (Houston)។ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមិនសមហេតុផលរបស់សហរដ្ឋអាមេរិកមកលើប្រទេសចិន ចិនពិតជានឹងមានការឆ្លើយតបជាចាំបាច់ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង