Yearendyearend1140x150

ក្រុមអ្នកជំនាញចិនឯកច្ឆន្ទដើម្បីស្នើរយកថ្នាំ Chloroquine Phosphateព្យាបាលវីវុស “កូរ៉ូណា”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ក្រុមការងារយន្តការបង្ការ និង ត្រួតពិនិត្យរបស់ក្រុមប្រឹក្សារដ្ឋប្រទេសចិនធ្វើសន្និសិទសារព័ត៌មាន។

ចិន៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលចិន បានឯកច្ឆន្ទគ្នាយកថ្នាំ Chloroquine Phosphate ដើម្បីពង្រីកវិសាលភាពនៃការសាកល្បងផ្នែកព្យាបាលជំងឺ កូរ៉ូណាវីវុស។ការឯកច្ឆន្ទរួមគ្នានេះ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតរកឃើញថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (Chloroquine Phosphate) គីមានប្រសិទ្ធភាពជាក់លាក់ក្នុងការព្យាបាលជំងឺវីរុសកូរ៉ូណាប្រភេទថ្មីបាន។

យោងតាមការចុះផ្សាយរបស់គេហទំព័រក្រុមប្រឹក្សារដ្ឋប្រទេសចិននៅថ្ងៃនេះ បានអោយដឹងថា ក្រុមការងារយន្តការបង្ការ និង ត្រួតពិនិត្យរបស់ក្រុមប្រឹក្សារដ្ឋប្រទេសចិនបានធ្វើសន្និសិទសារព័ត៌មាន ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការងារព្យាបាលជំងឺជំងឺវីរុសកូរ៉ូណាប្រភេទថ្មី ដោយក្នុងនោះបានបកស្រាយអំពីថ្នាំ៣ប្រភេទ គឺថ្នាំប្រឆាំងជំងឺគ្រុនចាញ់Chloroquine Phosphate, FavipiravirនិងRemdesivir ដែលបច្ចុប្បន្នកំពុងធ្វើការពិសោធន៍សាកល្បង។

ក្រុមវេជ្ជបណ្ឌិតចិន បានរៀបចំមន្ទីរពេទ្យជាង១០កន្លែង នៅក្នុងទីក្រុងប៉េកាំង ខេត្តក្វាងតុង និងខេត្តហ៊ូណាន ដើម្បីធ្វើការរួមគ្នាវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate)សម្រាប់ព្យាបាលជំងឺវីរុសកូរ៉ូណាប្រភេទថ្មី។

ក្រោពិសោធន៍សាកល្បង ក្រុមវេជ្ជណ្ឌិតបានឃើញពីប្រសិទ្ធភាពនៃការព្យាបាលយ៉ាងពិតប្រាកដ ដោយអត្រាជំងឺធ្ងន់ធ្ងរមានការថមថយចុះដូចជា៖ កំដៅថយចុះ សួតកាន់តែល្អប្រសើរ និងអត្រានៃអាស៊ីតNucleicក្លាយទៅជាអវិជ្ជមាន ព្រមទាំងមានការបង្រួមដំណើរការនៃជំងឺ នៃសូចនាករជាដើម។

បើតាមក្រុមវេជ្ជបណ្ឌិតចិន ការស្រាវជ្រាវ និងវិនិច្ឆ័យ ធ្វើឡើងយ៉ាងត្រឹមត្រូវ តាមប្រព័ន្ធ និងទូលំទូលាយ ហើយមានការផ្ទៀងផ្ទាត់ពីក្រុមត្រួតពិនិត្យថ្នាំ ។ឧទាហរណ៍ថា៖ អ្នកជំងឺអាយុ៥៤ឆ្នាំម្នាក់នៅទីក្រុងប៉េកាំង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅពេលដែលគាត់ឈឺថ្ងៃទី៤ ហើយមួយសប្តាហ៍បន្ទាប់ពីលេបថ្នាំរួច អាស៊ីតNucleicរបស់គាត់ប្រែជាអវិជ្ជមាន។ ដូច្នេះសូចនាករទាំងអស់ប្រែទៅជាល្អប្រសើរឡើង និងឈានដល់ការបញ្ឈប់ការដាក់ដាច់ដោយឡែកពីគ្នា និងចេញពីមន្ទីរពេទ្យ។

ក្រុមវេជ្ជបណ្ឌិតចិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុវត្ថិភាពថ្នាំ រហូតមកដល់ពេលនេះ មិនមានប្រតិកម្មអ្វីដែលពាក់ព័ន្ធនឹងថ្នាំធ្ងន់ធ្ងរទេ ចំពោះអ្នកជំងឺជាង១០០នាក់ដែលបានប្រើប្រាស់ថ្នាំនេះ។ ក្រុមអ្នកជំនាញបានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ ហើយសន្និដ្ឋានថា “ថ្នាំនេះជាថ្នាំដែលមានលក់នៅលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ ហើយប្រសិទ្ធភាពរបស់វា សម្រាប់ការព្យាបាលជូនមនុស្សទូទៅ គឺអាចគ្រប់គ្រងបាន។

ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវដែលធ្វើឡើងដោយស្ថាប័នខាងលើ វាច្បាស់ណាស់ថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (Chloroquine Phosphate) គីមានប្រសិទ្ធភាពជាក់លាក់ក្នុងការព្យាបាលជំងឺវីរុសកូរ៉ូណាប្រភេទថ្មី។

ក្រុមអ្នកជំនាញបានបង្ហាញជាឯកច្ឆ័ន្ទថា “ថ្នាំChloroquine Phosphateគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានឆាប់ ដើម្បីពង្រីកវិសាលភាពនៃការសាកល្បងផ្នែកព្យាបាលជំងឺកូរ៉ូណាវីវុស”៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង