Yearendyearend1140x150

កម្ពុជាប្តេជ្ញាប្រឹងប្រែង«ជួយពលរដ្ឋខ្មែរនៅក្រៅប្រទេស»ទោះប្រឈមនឹងហានិភ័យឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល 

ភ្នំពេញ៖ នៅថ្ងៃទី២១កក្កដានេះ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀត ជាករណីនាំចូល ធ្វើឱ្យចំនួនសរុប​កូវីដ-១៩ កើន១៩៧នាក់ ជាសះស្បើយ៤នាក់ ចំនួនសំរាកនៅពេទ្យ៥៧នាក់ ចំនួនជាសះស្បើយសរុបចំនួន១៤០នាក់ និងស្លាប់គ្មាន។​នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២១ កក្កដានេះ បានសម្តែងការតក់ស្លុត បន្ទាប់ពីបានទទួលព័ត៌មានថា ក្រសួងសុខាភិបាលកម្ពុជា។ប៉ុន្តែក្រសួងសុខាភិបាល បានប្តេជ្ញាថា នឹងបន្តប្រឹងប្រែងជួយពលរដ្ឋខ្មែរនៅក្រៅប្រទេស ទោះប្រឈមនឹងហានិភ័យឆ្លងកូវីដ-១៩។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជានឹងប្រឹងប្រែងធ្វើជាបន្តទៀត ទៅតាមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដោយឈរលើឆន្ទះដៃម្ខាងជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅជាប់គាំងអស់រយ:ពេលយ៉ាងយូរនៅក្រៅប្រទេស និងដៃម្ខាងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលតម្រូវឲ្យមានការចូលរួម និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការចត្តាឡីស័ក និងវិធានការការពារផ្សេងៗទៀតពីបុគ្គលគ្រប់រូប។

លោកជំទាវបានថ្លែងថា “ទាំងអ្នកដំណើរ ទាំងអ្នកនៅក្នុងប្រទេស យើងខ្មែរដូចខ្មែរ ត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ហើយយើងទាំងអស់គ្នា សូមចូលរួមគាំទ្រ និងអនុវត្តវិធានការការពារឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការចម្លងក្នុងសហគមន៌យើង»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង