Yearendyearend1140x150
Img 0571

ថ្ងៃទី២០កក្កដា៖កម្ពុជារកឃើញ«អ្នកឆ្លងកូវីដ-១៩​ចំនួន​២៦នាក់​»បន្ថែម​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២១ កក្កដានេះ បានប្រកាសរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ២៦នាក់​ និងជាសះស្បេីយ​៤នាក់ដែលជាករណីនាំចូល។

បើតាមក្រសួង បានគូសបញ្ជាក់ថា កម្ពុជាបានរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ២៦នាក់ទៀត​ (ជាករណីនាំចូល​ ជាជនជាតិខ្មែរទាំងអស់​ ត្រលប់មកពីប្រទេសរស្ស៊ី២១នាក់​ និងប្រទេសអេស្ស៊ីប៥នាក់)​ ដូច្នេះចំនួនសរុបកូវីដ-១៩​ កេីន១៩៧នាក់ ជា​សះស្បេីយ​៤នាក់ ចំនួនសំរាកនៅពេទ្យ៥៧នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៤០នាក់​ និងស្លាប់គ្មាន​ ។

ក្រសួងសុខាភិបាល បានអះអាងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ និងអំពាវនាវដល់ប្រជាពលរដ្ឋ​បន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង