Yearendyearend1140x150

កន្លែងកម្សាន្ត KTV មួយចំនួននៅភ្នំពេញត្រូវបានបិទដោយសារមិនចូលរួមប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលក្រុងភ្នំពេញបានចុះបង្រ្កាប និង បិទទីតាំងកម្សាន្ត និងខារ៉ាអូខេមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារតែលួចបើកស្ងាត់ៗ មិនចូលរួមទប់ស្កាត់វិធានការណ៍ការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំរបស់រដ្ឋាភិបាល។

ជាងស្តែងអជ្ញាធរខណ្ឌដូនពេញ បានចុះបិទ អាជីវកម្ម បារពេលរាត្រី ចំនួន០១កន្លែង(Wild Orchid Bar) ក្នុងសង្កាត់ផ្សារកណ្តាលទី១ ដែលបង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាង និង មិន ចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ -១៩។ក្រៅពីបិទកន្លែងកំសាន្តខាងលើ តាមបណ្តាលខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមនក៏បានចុះស្រាវជ្រាវពិនិត្យសម្រេចផ្អាកអាជីវកម្មហាងខារ៉ាអូខេ (ឡាស៍ និងចេ ) ជាបណ្ដោះអាសន្ន និងមានវិធានការជាបន្តបន្ទាប់ទៀត។

លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ស៊ីស៊ីថាមស៍ថា ប្រសិនក្នុងករណីម្ចាស់អាជីវកម្មទាំងនោះនៅតែបន្តលួចបើកដោយមិនចូលរួមអនុវត្តន៍ និងគោរពតាមច្បាប់ដែលណែនាំក្នុងដំណាក់កាលទប់ស្កាត់កូវីដ១៩នេះ នឹងត្រូវប្រឈមការបិទអាជីវកម្មទាំងស្រុងតែម្ដង។

លោកក៏បានពន្យល់ដែរថា ការអនុញ្ញាតឱ្យបើកមុខរបរថ្មីលើទីតាំងអាជីវកម្មចាស់ គឺដើម្បីចូលរួមផ្នែកសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញដល់បុគ្គលិក ប៉ុន្តែត្រូវគោរពឱ្យបានម៉ឹងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជាក្នុងការទប់ស្គាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ កក្កដា ឆ្នាំ២០២០នេះ បានសម្រេចអនុញ្ញតឱ្យអាជីវកម្មក្លឹបកម្បាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប្រែក្លាយខ្លួនទៅជាភោជនីយដ្ឋាន។ ទន្ទឹមនឹងនោះ កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ តែត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង