Yearendyearend1140x150

កសិករស្រុកព្រៃកប្បាសរកចំណូលពីការដាំបន្លែមួយឆ្នាំ២៥០០ដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

តាកែវ៖ ប្រជាកសិករស្រុកព្រៃកប្បាស ក្នុងភូមិចំប៉ា អាចរកចំណូលពីការដាំដំណាំបន្លែបង្ការក្នុងមួយឆ្នាំប្រមាណ២៥០០ដុល្លារ ទៅតាមទំហំដី និងការប្រមូលផល។ នេះបើតាមហ្វេស ប៊ុកផេក របស់ឯកឧត្តមវេង សាខុន ក្នុងថ្ងៃ១៨ កក្កដា ឆ្នាំ២០២០។

ផលិតកម្មដំណាំបន្លែរបស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស មានប្រភេទដំណាំដូចជាត្រសក់ ត្រឡាច ម្រះ សណ្តែកគួ អាចផ្គត់ផ្គង់លើទីផ្សារ ដោយរកចំណូលបាន២លានរៀលក្នុង១លើក ដោយដាំក្នុងផ្ទះសំណាញ់ ហើយជាមធ្យមទទួលចំណូលបានជាង ២៥០០ដុល្លារក្នុងមួយឆ្នាំ តែអាស្រ័យលើទំហំផ្ទៃដី។

លោកគង់ វ៉ុង ជាកសិករដែលកំពុងធ្វើការដាំដុះ បានឱ្យដឹងថា ការចាប់ផ្តើមពីការដាំដុះជាលក្ខណៈគ្រួសារ ដាំទៅទីវាលប្រឈមបញ្ហាជាច្រើន ប៉ុន្តែបច្ចុប្បន្ន មានរោងសំណាញ់ ជាកន្លែងប្រមូលផ្តុំបន្លែ យកទៅផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញ និងមានអាជីវកម្មចូលរួមជាច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមវេង សាខុន បានសាទរ និងលើកទឹកចិត្តប្រជាកសិករ ឱ្យបន្តនូវការដំាដុះបន្ថែម ដើម្បីជាការចូលរួមកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង និងដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។

ឯកឧត្តម បញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយគឺធ្វើឱ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ។ដោយឡែក អាជីវកម្មធាតុចូលកសិកម្មរួមមាន ជី ថ្នាំ សម្ភារប្រើ ប្រាស់ ក៏បានរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម ហើយកត្តាទាំងអស់នេះហើយ បានជាផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ ស្រប់ពេលដែលតម្រូវការទីផ្សារកាន់តែខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង