Yearendyearend1140x150

អាជ្ញាធរកម្ពុជា កំពុងតាមរកស្ត្រីខ្មែរ-អាមេរិក ម្នាក់ដែលរត់ចេញពីចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា កំពុងតាមរកស្រ្តីខ្មែរ សញ្ជាតិអាមេរិកម្នាក ដែលរត់ចេញពីការធ្វើចត្តាឡីស័ករបស់មន្រ្តីសុខាភិបាល។ នេះបើតាមលោកជំទាវ ឱវណ្ណឌីន ក្នុងថ្ងៃ១៨ កក្កដា ឆ្នាំ២០២០។

ស្រ្តីជាជនជាតិខ្មែរ-អាមេរិក បានរត់ចេញពីការធ្វើចត្តាឡីស័កកាលពីយប់មុិញ នាពេលយប់រំលងអាធ្រាត ហើយមកដល់ពេកព្រឹកព្រលឹមម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកស្រ្តីរូបនេះ និងតាមដានសុខភាព តែមិនឃេីញក្នុងបន្ទប់តែម្តង។ 

លោកជំទាវឱវណ្ណ ឌីន បានមានប្រសាសន៍ថា ស្រ្តីដែលរួចរត់នេះគឺជាករណីពិតប្រាកដមែន ហើយមកទល់ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរក ហេីយ។

លោកជំទាវបន្ថែមទៀតថា ស្រ្តីរូបនេះមានឈ្មោះ វីរ៉ា រូស( Vira Rose) កាន់ប៉ាស្ព័រសញ្ជាតិអាមេរិក ប្រភេទ P ហើយស្រ្តីរូបនេះមិនមានវិជ្ជមានកូវីដ១៩ទេ តែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ហើយប្រសិនបើមានអ្នកប្រទះឃើញ អាចធ្វើការរាយការណ៍មកកាន់ក្រុមការងារនៃក្រសួងសុខាភិបាល និងមន្រ្តីមានសមត្ថកិច្ចជាបន្ទាន់។

សូមបញ្ជាក់ជូនថា ស្រ្តីរូបនេះជាអ្នកដំណើរក្នុងចំណោមអ្នកដំណើរចេញពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅសាធារណៈរដ្ឋកូរ៉េ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង