Yearendyearend1140x150
Img 0571

ក្រុមហ៊ុនចិនស្នើសុំរដ្ឋាភិបាលវិនិយោគកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុមហ៊ុនចិនស្នើសុំរដ្ឋាភិបាលវិនិយោគកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ភ្នំពេញ៖ ក្រុមហ៊ុនChina Railway International Group.Co.Ltdបានស្នើសុំរដ្ឋាភិបាលកម្ពុជា វិនិយោគកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក្រោមក្របខណ្ឌសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ដែលត្រូវចំណាយទឹកប្រាក់រាប់ពាន់លានក្នុងគម្រោងមួយនេះ។

បើតាមខ្លឹមសារសេចក្តីសម្រេច គណៈកម្មការនេះមានភារកិច្ចដូចជា ទី១ ពិនិត្យ និងផ្ដល់យោបល់អំពីនីតិវិធីក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត។ ទី២ ជំរុញ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើ ឲ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ ក្រុងបាវិត និងទី៣ ធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជូនប្រមុខរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង