Yearendyearend1140x150

អ្នកទេសចរនាវា Westerdam សន្យានាំមិត្តភក្តិមកលេងកម្ពុជា និង ទស្សនាអង្គរវត្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅថ្ងៃទី១៨ កុម្ភៈនេះ បានចុះសួរសុខទុក្ខដល់ភ្ញៀវទេសចរមកតាមនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ។

ឆ្លើយតបទៅនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង រួសរាយរាក់ទាក់របស់កម្ពុជា ភ្ញៀវទាំងអស់សុទ្ធតែបានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តភក្តិរបស់ពួកគាត់ អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជានេះ ហើយសន្យាថា និងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសូមជូនពរអោយការស្នាក់របស់ភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ប្រកបដោយសេចក្តីសប្បាយរីករាយ និងត្រលប់ទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាព។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង