Yearendyearend1140x150

ក្រុមហ៊ុនSmart Luy នឹងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនPI PAY

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមហ៊ុនSmart Luy នឹងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនPI PAY

(ភ្នំពេញ)៖ ក្រុមហ៊ុន Axiata Group Berhad បានប្រកាសក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុនSmart Luy នឹង ច្របាច់បញ្ចូលគ្នានិងក្រុមហ៊ុនPI PAY។

ក្រុមហ៊ុន Axiata បានប្រកាសផងដែរថា នៅពេលក្រុមហ៊ុនSmart Luy ច្របាច់បញ្ចូលគ្នារួច ហើយនឹងបញ្ឈប់ប្រតិបត្តិការក្រុមហ៊ុនSmart Luy ហើយការស្នើសុំនេះបានទទួលការអនុញ្ញាតិពីអាជ្ញាធរកម្ពុជារួចហើយផងដែរ។

ក្រុមហ៊ុន Axiata Group Berhad បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៍មានថា ក្រុមហ៊ុនបានដាក់ពាក្យទៅធនាគារជាតិនៃកម្ពុជានិងក្រសួងពាណិជ្ជកម្ម ដើម្បីសុំច្របាច់បញ្ចូលគ្នា ដើម្បីបញ្ឈប់ដំណើរការស្របច្បាប់របស់ក្រុមហ៊ុនSmart Luy ហើយនឹងបញ្ចូលក្រុមហ៊ុន Smart Luy ទៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនPI PAY។

ក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនSmart Luyនិង ក្រុមហ៊ុនPI PAYនៅពេលច្របាច់បញ្ចូលគ្នារួចហើយនឹងបន្តភាពរឹងមាំរបស់ខ្លួន ហើយក៏បានន័យថាជាពេលវេលាបញ្ចប់ពីភាពស្របច្បាប់របស់ក្រុមហ៊ុនSmart Luyផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានទទួលសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជានិងក្រសួងពាណិជ្ជកម្ម ស្តីអំពីការទទួលបានជោគជ័យនៃការដាក់ពាក្យសុំបញ្ចូលគ្នានេះ នៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង