Yearendyearend1140x150

អ្នកនាំភ្ញៀវឡើងភ្នំខ្នងផ្សារត្រូវបានទទួលនូវវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍

កំពង់ស្ពឺ៖ សមាជិកសហគមន៍ដែលជាអ្នកនាំភ្ញៀវទេសចរឡើងភ្នំប្រមាណ៤០នាក់ ត្រូវបានទទួលនូវវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍។ វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងដើម្បីពង្រឹងការអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង បន្ទាប់ពីតំបន់ខ្នងផ្សារបានក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏ពេញនិយមនារយៈពេលចុងក្រោយនេះ។ ដោយពិធីបើកនៃវគ្គបណ្តុះបណ្តាលនេះប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍តាំងបំពង់ ស្ថិតនៅ ជើងភ្នំខ្នងផ្សារ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅដល់សមាជិកសហគមន៍ដែលជាអ្នកនាំភ្ញៀវទេសចរឡើងភ្នំប្រមាណ ៤០ នាក់ ដែល និងអេកូទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង បន្ទាប់ពីតំបន់បានក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏ពេញនិយមនារយៈពេលចុងក្រោយនេះ ជាពិសេសបន្ទាប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជម្រុញឲ្យមានការលេចឡើងនូវទម្រង់ទេសចរណ៍ថ្មីៗ ជាពិសេសទេសចរណ៍ផ្សងព្រេងនេះតែម្តង សំដៅធានាសុវត្ថិភាព និងទំនុកចិត្តភ្ញៀវទេសចរ ក្នុងការទៅកម្សាន្តនៅលើខ្នងភ្នំ។

គួរបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់តំបន់ទេសចរណ៍ផ្សងព្រេងដ៏មានសក្តានុពល កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្ថិតនៅទីតាំងប្រសព្វមុំបី រវាងខេត្តបី គឺកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់៕

រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង