Yearendyearend1140x150

នៅដើមឆ្នាំ២០២០ចំនួនភ្ញៀវទេសចរនៅកម្ពុជាធ្លាក់ចុះ ដោយសាររ៉ូណាវីរុស (COVID-19)

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរណចិននៅមកទស្សនានៅកម្ពុជា។

ភ្នំពេញ៖នៅដើមឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅប្រទេសកម្ពុជាមានការធ្លាក់ចុះ។ការធ្លាក់ចុះនេះ គឺដោយសារការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងប្រាប់ស៊ីស៊ីថាមស៍។ 

លោក តុប សុភ័ក ជាអនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា«កូរ៉ូណាវីរុស (COVID-19) បានធ្វើឱ្យប៉ះពាល់ដល់វិស័យភ្ញៀវទេសចរនៅកម្ពុជា ហើយនៅដើមឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅប្រទេសកម្ពុជាមានការធ្លាក់ចុះ ជាពិសេសគឺភ្ញៀវទេសចរជនជាតិចិនគឺធ្លាក់ចុះច្រើនជាងគេ។តែចំនួនភាគរយប៉ុន្មាននោះ លោកសុភ័ក មិនអាចបញ្ជាក់ច្បាស់បាននៅឡើយទេ ដោយរង់ចាំការបូកលទ្ធផលសរុប។

បើតាមលោក តុប សុភ័ក «ស្ថានភាពរ៉ូណាវីរុស (COVID-19) ជាស្ថានភាពខាងក្រៅដែលអាចគ្រប់គ្រងបាន។ ទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ព្រោះកម្ពុជាមានករណីឆ្លងជំងឺលើជនជាតិចិនតែមួយករណី ហើយជាករណីស្រាល ដែលនេះបង្ហាញថា កម្ពុជាមានករណីហានិភ័យនៃCOVID-19តិចជាបណ្តាប្រទេសផ្សេងៗទៀត ហើយកម្ពុជាតែងតែទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់បណ្តាប្រទេសទាំងអស់។»

លោកបានអំពាវនាវដល់ភ្ញៀវទេសចរកុំឲ្យមានភាពភ័យខ្លាច ឬព្រួយបារម្ភឡើយ ពីព្រោះកម្ពុជាបានត្រៀមជាស្រេចនូវការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមអាកាសយានដ្ឋានអន្តរាជាតិ-កម្ពុជា ក៏ដូចជាតាមច្រកអន្តរជាតិនានាផងដែរ។

លើសពីនេះក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែក្នុងការបើកកិច្ចប្រជុំជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធជំនាញ ដើម្បីធ្វើចលនាទេសចរណ៍ក្នុងស្រុកឲ្យមានភាពសកម្មដែលអាចផ្គត់ផ្គង់ ចំពោះអាជីវកម្មទេសចរណ៍ផ្សេងៗនៅក្នុងស្រុកដូចជា សណ្ឋាគារ រមណីយដ្ឋានជាដើម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង