Yearendyearend1140x150

《ស៊ីស៊ីថាមស៍》ធ្វើបទសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូតWang Wentian : កម្ពុជានិងចិនបានក្លាយជាគំរូសម្រាប់រួមគ្នាកសាង“ខ្សែក្រវ៉ាត់មួយផ្លូវមួយ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជាលោក Wang Wentian។

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជាលោក Wang Wentian បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាដៃគូយ៉ាងសំខាន់ក្នុងការរួមគ្នាកសាង“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ក្រោមការណែនាំជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងគម្រោងសំខាន់ៗនៃ“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ត្រូវបានជំរុញឥតឈប់ឈរ ដែលផ្តោតសំខាន់លើចំណុចលេចធ្លោនិងមានផ្លែផ្កាជាច្រើន ហើយប្រទេសទាំងពីរបានក្លាយជាគំរូសម្រាប់រួមគ្នាកសាង“ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។

នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតWang Wentian បានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ《ស៊ីស៊ីថាមស៍》និង《សារព័ត៌មានពាណិជ្ជកម្ម》ក្រោមប្រធានបទកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” តាមប្រព័ន្ធវីដេអូ​ខុនហ្វ្រេន​ថា ចាប់តាំងពីមានការកើតឡើងជម្ងឺរាតត្បាត សហគ្រាសទទួលការកសាងនៃគម្រោងសំខាន់ៗរវាងចិននិងកម្ពុជានៃ“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ការងារម្ខាងបានម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលជម្ងឺ ការងារម្ខាងទៀតជំរុញវឌ្ឍនភាពគម្រោងឲ្យរីកចម្រើនទៅមុខ ហើយទទួលបានជ័យជម្នះជាទ្វេរក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ និងការកសាងគម្រោង។

លោកក៏បានបង្ហាញពីវឌ្ឍនភាពគម្រោងសំខាន់ៗនៃ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ក្នុងនោះផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុបានបញ្ចប់ការដោះស្រាយដីធ្លីតាមបណ្តោយខ្សែផ្លូវសំខាន់ៗរួចហើយ ដោយបានបញ្ចប់២០%នៃទំហំការងារសាងសង់សរុប។ ការងារគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានបញ្ចប់ការរចនាប្លង់នៃអគារស្ថានីយអ្នកដំណើរ ការងារស្ទង់មតិនិងការគូសវាស់ដីធ្លីគម្រោង ការងារសាងសង់ផ្លូវចូលអាកាសយានដ្ឋាន និង ការងារវិញ្ញាបនប័ត្រពិនិត្យសម្រេចលើផែនការមេនៃគម្រោងជាដើម បច្ចុប្បន្នកំពុងពន្លឿនជំរុញការរចនាប្លង់គម្រោងឲ្យកាន់តែល្អប្រសើរ និងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធអាកាសយានដ្ឋានជាដើម។

រចនាសម្ព័ន្ធសំខាន់ៗនៃពហុកីឡាដ្ឋានជាតិកម្ពុជាដែលជាជំនួយរបស់ប្រទេសចិនជិតបញ្ចប់ការដ្ឋាន ហើយនៅពាក់កណ្តាលឬចុងខែនេះនឹងធ្វើការពិនិត្យទទួលការងាររយៈពេលពាក់កណ្តាល។ចំពោះគម្រោងរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មរបស់ក្រុមហ៊ុនHuadianនៅព្រះសីហនុ បានសម្រេចការផ្តល់ហិរញ្ញប្បទាន ”ការចុះហត្ថលេខាតាមអនឡាយ”កាលពីខែមេសា។ ហើយនៅថ្ងៃទី៨ ខែមិថុនា ធនាគារចិនសាខាភ្នំពេញបានរៀបចំពិធីបើកដំណើរការប្រតិបត្តិការអន្តរធនាគារនៃប្រាក់យ័ន និងប្រាក់រៀល។ ដែលនេះគឺការធ្វើប្រតិបត្តិការតម្លៃដកស្រង់ដោយផ្ទាល់ពីប្រាក់យ័នទៅជាប្រាក់រៀលកម្ពុជាដំបូងគេ ក្រោមបរិបទនៃតម្រូវការជាក់ស្តែង វាបានឆ្លុះបញ្ចាំងពីឱកាសនៃការទូទាត់ដោយផ្ទាល់ ដោយយករូបិយប័ណ្ណនៃប្រទេសទាំងពីរសម្រាប់ពាណិជ្ជកម្មទ្វេភាគីចិន-កម្ពុជា។

ម្យ៉ាងទៀត ពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេសចិន»ត្រូវបានចុះហត្ថលេខាជាផ្លូវការ ហើយការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិនត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ចំណែកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាក៏បានបញ្ចប់ដែរ ហើយនឹងត្រូវចុះហត្ថលេខាជាផ្លូវការក្នុងពេលឆាប់ៗនេះ ប្រទេសចិននឹងក្លាយជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។

"ជាការពិតណាស់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ បាននាំមកនូវឧបសគ្គមួយចំនួនដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនរវាងចិន-កម្ពុជា ប៉ុន្តែប្រទេសទាំងពីរបានរួមគ្នាប្រយុទ្ធនឹងការរីករាលដាលជម្ងឺ និងប្រកាន់ខ្ជាប់នូវគុណភាពខ្ពស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ធ្វើឱ្យយើងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពចាំបាច់ និង សារៈសំខាន់នៃការកសាងសហគមន៍ជោគវាសនាតែមួយ។ បន្ទាប់ពីការរីករាលដាលជម្ងឺ គ្រឹះនៃការកសាងរួមគ្នានៃ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”រវាងចិន-កម្ពុជានឹងកាន់តែរឹងមាំ ថាមពលច្បាស់ជាកាន់តែខ្លាំងក្លា ហើយអនាគតនឹងកាន់តែទូលំទូលាយ ដែលនឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយរវាងចិននិងកម្ពុជា”។

រួមពិភាក្សាពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងស្វែងរកយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះទាំងសងខាងនៅថ្ងៃទី ១៨ ខែមិថុនា កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” តាមប្រព័ន្ធវីដេអូ​ខុនហ្វ្រេន​ ក្រោមប្រធានបទ“ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ“ ផ្លូវមួយខ្សែក្រវាត់មួយ” ធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩”ដែលផ្តួចផ្តើមដោយភាគីចិនត្រូវបានធ្វើឡើងដោយជោគជ័យ។

លោកប្រធានាធិបតីចិន ស៊ី ជីនភីងបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរដល់កិច្ចប្រជុំនេះ។

សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោកវ៉ាងយីធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសរឺមន្ត្រីជាន់ខ្ពស់ នៃប្រទេសចំនួន ២៥ ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ លោកAchim Steinerអគ្គលេខាធិការរងអង្កការសហប្រជាជាតិនិងជាអគ្គនាយកអង្កការUNDP និងលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានចូលរួមក្នុងកិច្ចប្រជុំនេះ។

សន្និសីទបានចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូខុនហ្វ្រេនកំរិតខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ“ផ្លូវមួយខ្សែក្រវាត់មួយ”។

លោកឯកអគ្គរដ្ឋទូត Wang Wen tian ជឿជាក់ថាកិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយសារមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ជាសកលដែលធ្វើអោយប៉ះពាល់ទៅលើពិភពលោកគ្រប់ផ្នែកទាំងអស់ ។ទោះបីជាការរីករាលដាលនៃជំងឺនេះបាននាំមកនូវការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏វាបាននាំមកនូវការបង្ហាញអោយឃើញការភ្ញាក់រលឹក យ៉ាងជ្រាលជ្រៅផងដែរ។

“នៅក្នុងដំណើរការនៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាមួយគ្នា ប្រទេសទាំងអស់កាន់តែបានយល់ពីអត្ថន័យជ្រាលជ្រៅនៃ 'មនុស្សជាតិគឺជាសហគមន៍នៃជោគវាសនាតែមួយក្នុងទូកតែមួយ។ នៅចំពោះបញ្ហាកូវីដ១៩ ប្រទេសទាំងអស់សុទ្ធតែមិនអាចនៅតែម្នាក់ឯងបានទេ មានតែរួបរួមសាមគ្គីគ្នាសហការគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ប្រទេសចិនបានចេញនូវគំនិតផ្តួចផ្តើមមួយដើម្បីរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូខុនហ្វ្រេនកំរិតខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ“ផ្លូវមួយខ្សែ ក្រវាត់មួយ” គឺដើម្បីធ្វើការរួមគ្នាជាមួយដៃគូ ដើម្បីពិភាក្សាព្រឹត្តិការណ៍ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងស្វែងរកយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះឈ្នះទាំងសងខាង ដើម្បីផ្ញើសារដល់ពិភពលោកទាំងមូលនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ។

លោកក៏បានវាយតម្លៃថាកិច្ចប្រជុំនេះបាននាំមកនូវអត្ថន័យសំខាន់ៗចំនួន ៤ ដល់កិច្ចសហប្រតិបត្តិការពិភពលោកបច្ចុប្បន្ន។

"ទី១ គឺបង្កើតគោលការណ៍សម្រាប់មនុស្សជាតិដើម្បីដោះស្រាយវិបត្តិសកល។ ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩មកលើពិភពលោកពិតជារយៈពេលមួយសតវត្សរ៍មកនេះមិនដែលជួបប្រទះទេ។ ប្រធានាធិបតីស៊ីជិនពីងបានចង្អុលបង្ហាញថាការរីករាលដាលនៃជំងឺនេះបានបង្ហាញអោយឃើញការភ្ញាក់រលឹក យ៉ាងជ្រាលជ្រៅផងដែរ។ជោគវាសនានៃប្រទេសទាំងអស់មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធហើយមនុស្សជាតិគឺជាសហគមន៍នៃវាសនាតែមួយនៅក្នុងទូកតែមួយ។ ទោះបីជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ឬក៏ការស្តារសេដ្ឋកិច្ចឡើងវិញក៏ដោយ សុទ្ធតែត្រូវដើរលើមាគ៌ានៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ហើយយើងត្រូវតែប្រកាន់ខ្ជាប់នូវពហុភាគីនិយម។ ការជំរុញការតភ្ជាប់ ការប្រកាន់ខ្ជាប់នូវភាពបើកចំហនិងយោគយល់គ្នា គឺជាមធ្យោបាយនិងផ្លូវតែមួយគត់ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលនិងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការអភិវឌ្ឍរយៈពេលវែងនិងរួមគ្នានៃការកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិ“ផ្លូវមួយខ្សែក្រវាត់មួយ”។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយដៃគូសហប្រតិបត្តិការទាំងអស់ដើម្បីជំរុញការកសាង“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ដោយអនុលោមតាមគោលការណ៍នៃការពិគ្រោះយោបល់ ការចែករំលែកគ្នាទៅវិញទៅមក ការបើកចំហបៃតងនិងស្អាតស្អំ គុណភាពខ្ពស់ ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងនិរន្តរភាព ។

“ទី២ គឺផ្លូវដែលត្រូវឆ្លងកាត់មានប្រសិទ្ធិភាពបំផុតដើម្បីអោយពិភពលោកទាំងមូលសម្រេចបានការអភិវឌ្ឍន៍រួមគ្នា។គំនិតផ្តួចផ្តើម“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ”បានក្លាយជាវេទិការ កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំជាងគេ ។ ទោះបីជាមានការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងកត្តាអវិជ្ជមានដូចជាឯកតោភាគីនិយម និងការប្រឆាំងនឹងសាកលភាវូបនីយកម្មក៏ដោយ កិច្ចសហប្រតិបត្តិការ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” តែងតែអាចរក្សាបានសន្ទុះនៃការអភិវឌ្ឍជានិច្ច។ នៅឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងដៃគូតាមបណ្តោយ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” លើសពី1300000 លានដុល្លាអាមេរិក កើនឡើង ជាង៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំហើយការវិនិយោគថ្មីរបស់ចិនមានចំនួន ១៥ ពាន់លានដុល្លារអាមេរិក។

ក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងដៃគូតាមបណ្តោយ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” បានកើនឡើង ៣,២% ហើយការវិនិយោគផ្ទាល់កើនឡើង ១១,៧% ដែលបង្ហាញយ៉ាងច្បាស់ថា“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” មានភាពធន់និងភាពរឹងមាំខ្លាំងក្លា។

នៅចំពោះមុខការប្រឈមថ្មីជាលក្ខណៈសកលដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ ពិភពលោកទាំងមូលបើប្រៀបធៀបនឹងពេលណាទាំងអស់ កាន់តែចាំបាច់ តាមរយៈ វេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំធេងនៃ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ក្នុងការបង្រួបបង្រួមកម្លាំងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ដូចដែលប្រធានាធិបតី ស៊ី ជីនភីងបានសង្កត់ធ្ងន់ហើយថា យើងមានឆន្ទៈធ្វើការជាមួយដៃគូរបស់យើងដើម្បីកសាង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ទៅជាផ្លូវរួបរួមមួយដើម្បីទប់ទល់នឹងបញ្ហាប្រឈម ជាផ្លូវការពារសុវត្ថិភាពនិងសុខភាពប្រជាជន ជាផ្លូវឆ្ពោះទៅរកការងើបឡើងវិញនិងការស្តារសេដ្ធកិច្ច និងជាផ្លូវឆ្ពោះទៅរកការលូតលាស់ដែលទាញសក្តានុពលនៃការអភិវឌ្ឍន៍ ។

លោកវ៉ាងយី សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនមានប្រសាសន៏ក្នុងកិច្ចប្រជំុ។

ទី៣ គឺដើម្បីបង្ហាញណែនាំទិសដៅនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើម“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ”។

លោកវ៉ាងយី សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានផ្តល់យោបល់ចំនួន ៤ លើការធ្វើឱ្យស៊ីជម្រៅដល់ការកសាងរួមគ្នានៃ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែលមានគុណភាពខ្ពស់៖ ទី ១ ពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ និងចូលរួមវិភាគទានកាន់តែច្រើនដល់ការប្រឆាំងនឹងការរាតត្បាតសកល។ កិច្ចសហប្រតិបត្តិការក្នុងការជំរុញជំនួយនិងការផ្គត់ផ្គង់សម្ភារៈប្រឆាំងនឹងការរាតត្បាតការស្រាវជ្រាវនិងការផលិត វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការពន្លឿនការស្ថាបនារួមគ្នានៃ “វិថីសូត្រនៃសុខភាព”។ ទី ២ គឺជម្រុញការតភ្ជាប់ ដើម្បីផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗ។ ធ្វើយ៉ាងណាដើម្បីឲ្យគម្រោងហេដ្ធារចនាសម្ព័ន្ធសំខាន់ៗនៃ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” អាចចាប់ផ្តើមផលិតកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយរក្សាសុវត្ថិភាព ការបើកចំហ និងស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទី ៣ អនុវត្តកិច្ចសហប្រតិបត្តិការនៃការបង្កើតថ្មី និងបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងកំណើនប្រកបដោយចីរភាពសកល។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ 5G ទិន្នន័យធំ (Big Data) ភាពវៃឆ្លាតសិប្បនិម្មិត Cloud។ ល។ ដើម្បីជំរុញការស្ថាបនារួមគ្នានៃ “ផ្លូវសូត្រឌីជីថល” ។ ទី ៤ប្រឆាំងដាច់ខាតនូវឯកតោភាគីនិយមនិងការគាំពារនិយម គាំទ្រគំនិតបើកចំហនិងយោគយលើ និងជំរុញការអភិវឌ្ឍសាកលភាវូបនីយកម្មសេដ្ឋកិច្ចតាមទិសដៅបើកចំហ យោគយល់ ផ្តល់ផលប្រយោជន៍ជាសកល តុល្យភាពនិងឈ្នះឈ្នះ។

ទី៤ គឺបានបង្កើនទំនុកចិត្តដល់សហគមន៍អន្តរជាតិក្នុងការយកឈ្នះ ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ច។ លោក វ៉ាង យី បានប្រកាសថាប្រទេសចិនមានឆន្ទៈ ផ្តល់ការគាំទ្រដល់ដៃគូ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ”ក្នុងការជំនះការរីករាលដាល និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងដោយគាំទ្រទៅលើ ៥ ចំណុច៖ ទី ១ ក្នុងក្របខ័ណ្ឌនៃផែនការជំនួយអន្តរជាតិ ដែលមានថវិការចំនួន ២ ពាន់លានដុល្លារ ប្រកាសដោយប្រធានាធិបតី ស៊ី ជីនភីងនោះ យើងគាំទ្រដៃគូ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ”ដែលរងផលប៉ះពាល់ដោយរោគរាតត្បាត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនិងស្តារការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ទី ២ ក្នុងអំឡុងពេលស្រាវជ្រាវនិងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺពិចារណាយ៉ាងសកម្មនូវតម្រូវការរបស់ដៃគូ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ក្នុងការអភិវឌ្ឍន៍និងប្រើប្រាស់វ៉ាក់សាំងនេះ និងគាំទ្រសហព័ន្ធអង្គការវិទ្យាសាស្ត្រអន្តរជាតិ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” និងវេទិកាដទៃទៀតដើម្បីអនុវត្តការផ្លាស់ប្តូរនិងសហប្រតិបត្តិការបច្ចេកវិទ្យាប្រឆាំងនឹងការរាតត្បាត។ទី ៣ គឺអនុវត្តបច្ចេកទេសទំនាក់ទំនងនិងការសម្របសម្រួលជាមួយដៃគូ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ឱ្យបានឆាប់និងចរចាបង្កើតបណ្តាញងាយស្រួលសម្រាប់ចលនាប្រជាជននិងទំនិញឆ្លងដែន។ ទី៤ ជាមួយដៃគូ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ”រៀបចំសន្និសីទកំរិតរដ្ឋមន្រ្តីដឹកជញ្ជូនតាមរយៈវីដេអូខុនហ្វ្រេន ដើម្បីរួមគ្នាថែរក្សាភាពរលូននិងសុវត្ថិភាពនៃខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិ ខ្សែសង្វាក់ផ្គត់ផ្គង់និងឡូជីស្ទិក។ទី៥ ជាមួយដៃគូ“ ផ្លូវមួយខ្សែក្រវ៉ាត់មួយ”ពង្រឹងកិច្ចសហប្រតិបត្តិការ ថ្មីៗ និងរួមគ្នាអភិវឌ្ឍ“វិថីសូត្រអ៊ិនធឺណេត” ជំរុញការកសាងទីក្រុងឆ្លាតវៃនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតង” ។

កិច្ចប្រជុំសហប្រតិបត្តិការយន្តការទ្វេភាគីកម្រិតខ្ពស់ បានឈានដល់ការឯកភាពគំរោងចំនួន៣០ ក្នុងវិស័យចំនួន៥។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំ ជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

នៅថ្ងៃទី ១៦ ខែមិថុនា ប្រទេសចិននិងកម្ពុជាបានទទួលជោគជ័យក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Wang Wentian ជឿជាក់ថាកិច្ចប្រជុំនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម“ផ្លូវមួយខ្សែក្រវាត់មួយ”ដែលមានគុណភាពខ្ពស់រវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចប្រជុំកិច្ចសហប្រតិបត្តិការយន្តការទ្វេភាគីកម្រិតខ្ពស់លើកដំបូងដែលបានធ្វើឡើងដោយប្រទេសចិននិងប្រទេសជិតខាងចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរលាកកូវីដមក។

ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងនិងសមិទ្ធិផលចំនួន៣០ នៅក្នុងវិស័យធំៗ ចំនួន៥ គឺនយោបាយ សេដ្ឋកិច្ចសន្តិសុខ មនុស្សវប្បធម៍ និងពហុភាគី ហើយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងតួនាទីសម្របសម្រួលនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលនៃយន្តការអន្តររដ្ឋាភិបាលចិន-កម្ពុជាក្រោមកាលៈទេសៈថ្មី។

លោកបានមានប្រសាសន៍ថាកិច្ចប្រជុំបានផ្តល់ជាវេទិកាទំនាក់ទំនងគោលនយោបាយសម្រាប់ប្រទេសចិននិងប្រទេសកម្ពុជាដើម្បីកសាង“ ផ្លូវមួយខ្សែក្រវ៉ាតមួយ” ។

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗចាប់តាំងពីកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយបានឯកភាពគ្នាដើម្បីជម្រុញការទំនាក់មន្ត្រីជាន់ខ្ពស់អោយកាន់តែជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច និងកំណត់អនាគតនៃទំនាក់ទំនងទ្វេភាគីឱ្យបានទាន់ពេលវេលា។ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាក្នុងលក្ខណៈទាន់ពេលវេលាស្តីពីស្ថានភាពទ្វេភាគីនិងអន្តរជាតិ ដែលមានការចាប់អារម្មណ៍រវាងភាគីទាំងពីរ ។

ការផ្លាស់ប្តូរកម្រិតខ្ពស់ដែលមានលក្ខណៈធម្មតាធ្វើឱ្យភាគីទាំងពីររក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធលើគោលនយោបាយរួមគ្នានៃ“ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែលមានគុណភាពខ្ពស់ក្នុងលក្ខណៈទាន់ពេលវេលានិងរៀបចំគំរោង កម្រិតកំពូលសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងតួនាទីសម្របសម្រួលរួមនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិន - កម្ពុជា ដើម្បីសម្រេចបាននូវការកែលំអគុណភាព ជំរុញការអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

កិច្ចប្រជុំនេះបានរៀបចំប្លង់មេសម្រាប់ប្រទេសចិន-កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃ“ផ្លូវមួយខ្សែក្រវាត់មួយ” ។

ភាគីទាំងសងខាងបានឯកភាពគ្នាក្នុងការជំរុញយ៉ាងសកម្មនូវការស្ថាបនារួមគ្នានៃគុណភាពខ្ពស់នៃ“ផ្លូវមួយខ្សែក្រវាត់មួយ”និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បើនលឿនភ្នំពេញក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនិងគំរោងធំៗផ្សេងទៀត។

បង្កើត"ច្រករហ័សនិងងាយស្រួល"ដើម្បីការផ្លាស់ប្តូរបុគ្គលចាំបាច់ និង"ច្រកពណ៌បៃតង”សំរាប់ការដឹកជញ្ជូនទំនិញ។

ពន្លឿនការអនុវត្តជំនួយរបស់ចិនចំពោះដំណើរការគំរោងប្រព្រឹត្តិកម្មទឹកស្អុយក្រុងព្រះសីហនុ គំរោងស្តារផ្លូវជាតិលេខ៧ គម្រោងការផ្គត់ផ្គង់ទឹកជនបទ គំរោងសាងសង់ផ្លូវ សាលារៀន មន្ទីរពេទ្យនិងគម្រោងផ្សេងៗ ពង្រីកការនាំចូលផលិតផលកសិកម្មដូចជាស្រូវ ចេក ដំឡូងមីពីកម្ពុជាទៅប្រទេសចិន និងពន្លឿនសកម្មភាពការងារដើម្បីនាំចេញផលិតផលកសិកម្មផ្សេងៗទៀតរបស់កម្ពុជាដូចជាផ្លែមាន គ្រាប់ស្វាយចន្ទី។

រៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគចិន-កម្ពុជានៅពេលសមស្របណាមួយ ប្រទេសចិនមានឆន្ទៈក្នុងការពន្លឿនការស្រាវជ្រាវនិងផ្តល់ការគាំទ្រហិរញ្ញប្បទានដល់គម្រោងនានាដែលមានលក្ខខ័ណ្ឌចាស់ទុំនៅកម្ពុជា។

ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើម“ផ្លូវមួយខ្សែក្រវាត់មួយ” លោកឯកអគ្គរដ្ឋទូត បានបង្ហើបថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងការការពារនិងការត្រួតពិនិត្យរួមគ្នានៃជំងឺរាតត្បាតនិងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ។

នៅពេលដែលលក្ខខ័ណ្ឌនៃការពិភាក្សាមានគ្រប់ចំនួននឹងមានការរៀបចំជើងហោះហើរនៃការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ដើម្បីបន្តពិភាក្សានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអប់រំ កិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងផែនការអនុវត្តកិច្ចសហប្រតិបត្តិការវប្បធម៌ជុំថ្មី។

នៅពេលវេលាសមស្របនឹងអនុវត្តគម្រោងផ្លាស់ប្តូរក្រុមវប្បធម៌ គម្រោងជួសជុលប្រាសាទអង្គរវត្តនិងគំរោងបណ្តុះបណ្តាលអត្តពលិកឡើងវិញ ។

លើកទឹកចិត្តនិងជំរុញការផ្លាស់ប្តូររវាងក្រុមអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ យុវជននិងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ។

ប្រទេសចិនក៏នឹងផ្តល់នូវសម្ភារៈបោសសំអាតមីនមនុស្សធម៌ចំនួន ៨ លានយ័នដល់មជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជា ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីគ្រោះមហន្តរាយមីននេះឱ្យបានឆាប់បំផុត។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា កិច្ចប្រជុំនេះបានផ្តល់ឲ្យប្រទេសចិននិងកម្ពុជាក្នុងការធានាដ៏រឹងមាំមួយសម្រាប់ការស្ថាបនា“ផ្លូវមួយខ្សែក្រវាត់មួយ” ។

យោងតាមការព្រមព្រៀងនៃកិច្ចប្រជុំនេះ ចិននឹងបង្កើតការិយាល័យកុងស៊ុលនៅខេត្តព្រះសីហនុឱ្យបានឆាប់ ហើយកម្ពុជានឹងបង្កើតស្ថានកុងស៊ុលនៅទីក្រុងជីណាន ក្នុងគោលបំណងឲ្យមានភាពងាយស្រួលរបស់បុគ្គលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិ “ផ្លូវមួយខ្សែក្រវាត់មួយ”ទៅវិញទៅមក។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ ផ្តល់តួនាទីយ៉ាងពេញលេញដល់ការិយាល័យកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់ចិន-កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាការបង្ក្រាបលេងល្បែងតាមអ៊ីនធឺណេត ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសឆ្លងដែនដទៃទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារការត្រួតពិនិត្យការចាប់ពង្រត់ ការលាងលុយខ្មៅ ដើម្បីធានាបាននូវវឌ្ឍនភាពរលូននៃការស្ថាបនា“ផ្លូវមួយ ខ្សែក្រវាត់មួយ” របស់ប្រទេសចិន-កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង