Yearendyearend1140x150

របរចិញ្ចឹមបង្កងអូស្រ្តាលីបានបង្កើនប្រាក់ចំណូលដល់កសិករក្នុងអំឡុងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖​របរចិញ្ចឹមបង្កងអូស្រ្តាលីជាលក្ខណៈគ្រួសារបានបង្កើនប្រាក់ចំណូលដល់កសិករក្នុងអំឡុងកូវីដ១៩ ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់​ ឯកឧត្តម វេង សាខុន កាលពីថ្ងៃ១៣ កក្កដា ឆ្នាំ២០២០។

ការចិញ្ចឹមបង្កង អូស្ត្រាលី របស់កសិករ ជាលក្ខណៈគ្រួសារដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩  ដែលកសិករបាននឹងកំពុងចាប់ផ្តើមពង្រីកសកម្មភាពចិញ្ចឹមនៅខេត្តក្រចេះ នាពេលបច្ចុប្បន្ន។

ឯកឧត្តមវេង សាខុន បានបញ្ជាក់ឱ្យដឹងថា ជាក់ស្ដែងកសិករឈ្មោះ រស់ ខេមរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ប្លុង ផារី អាយុ ២៧ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី បានប្រកបរបរចិញ្ចឹមបង្កង អស់រយៈពេល០៧ខែ មកហើយ ស្របពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយបានចាប់ផ្តើមចិញ្ចឹមបង្កងមេពូជ ចំនួន៦០ក្បាល គឺមានញីចំនួន ៣០ក្បាល និងឈ្មោលចំនួន ៣០ក្បាល បានទិញមកក្នុងតម្លៃ ៤០០០០រៀលក្នុងមួយគូ ។ 

ទន្ទឹមនឹងនេះ បង្កងមេពូជមានពងហើយញាស់បានចំនួន ៣០សំបុក ទទួលបានកូនបង្កងចំនួន ៧៥០០កូន ។ មកទល់ពេលនេះ កសិករនេះបានចំណាយដើមទុនសរុបប្រហែល ១០០០ដុល្លា ហើយ ដែលបានបង្កើតអាងសម្រាប់ចិញ្ចឹម ជាស៊ីម៉ងបានចំនួន ០៣ អាង ដែលទំហំ៥×៥ម និងអាងប្លាស្ទិច ចំនួន០៤ អាង ហើយចំពោះការផ្តល់ចំណីបង្កងវិញ គឺមានជាចំណីគ្រាប់ផ្លែល្ពៅ ដំឡូង និងសារាយ។

បច្ចុប្បន្ន កសិកររូបនេះបានចាប់ផ្តើមបញ្ចេញកូនលក់ជូនដល់កសិករដែលរស់នៅក្នុងឃុំសណ្តាន់ និងសំបុក បានចំនួន ៥០០ កូនហើយដែលមានតម្លៃ ២ ០០០ រៀល/ក្បាល ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: របរចិញ្ចឹមបង្កង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង