Yearendyearend1140x150

ចិនបានរកឃើញថ្នាំព្យាបាលវីរុសកូរ៉ូណាហើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជាតិចិនសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា។រូបភាពពីChina News Service

ចិន៖ អនុប្រធានមជ្ឈមណ្ឌលជាតិចិនសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យាដែលស្ថិតក្រោមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានមានប្រសាសន៍ថា បន្ទាប់ពីការព្យាបាលសាកល្បងរួចមក «ថ្នាំប្រឆាំងជំងឺគ្រុនចាញ់» ក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate) មានប្រសិទ្ធភាពក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។ ការថ្លែងនេះ ធ្វើឡើងក្នុងសន្និសីទកាសែតស្តីពីវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០។

លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជាតិចិនសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា ដែលស្ថិតក្រោមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានពន្យល់ថា មន្ទីរពេទ្យជាង១០កន្លែងនៅទីក្រុងប៉េកាំង ក្វាងចូវ និងហ៊ូណាន បានធ្វើការវាយតម្លៃអំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃថ្នាំក្លរ៉ូគីន ហ្វូស្វាត ក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។

លោកស្រីបន្តថា ប្រសិទ្ធភាពក្នុងការព្យាបាលរបស់វាត្រូវបានគេមើលឃើញយ៉ាងច្បាស់។ លើសពីនេះទៀតមិនមានប្រតិកម្មមិនល្អអ្វីឡើយ ក្នុងការព្យាបាលចំពោះអ្នកជំងឺជាង១០០នាក់ទេ។

បើយោងតាមការស្រាវជ្រាវលើកោសិកាបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រក្នុងប្រទេសចិនបានប្រើប្រាស់វិធីព្យាបាលវីរុសកូរ៉ូណាប្រភេទថ្មីដាច់ដោយឡែកពីគ្នា ដើម្បីវាយតម្លៃផលប៉ះពាល់នៃថ្នាំ៧យ៉ាង រួមមាន៖ ប្រសិទ្ធភាពប្រឆាំងវីរុស ថ្នាំChloroquine និង Remdesivir។

ការសិក្សាបានបង្ហាញថា Chloroquine និងRemdesivir មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសយ៉ាងល្អ និងកត្តាសុវត្ថិភាពខ្ពស់នៅកំហាប់មីក្រូសារជាតិទាប ហើយ Chloroquine Phosphate គឺជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ដែលមានវត្តមាននៅលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដែលសាកសមប្រើសម្រាប់ការព្យាបាលជម្ងឺគ្រុនចាញ់ដែលងាយនឹងទទួលរងនូវជំងឺPlasmodium falciparum, Plasmodium vivax, Plasmodium falciparum។ វាក៏អាចត្រូវបានប្រើដើម្បីការពាររោគសញ្ញានៃជំងឺគ្រុនចាញ់ផងដែរ។ ក្នុងឆ្នាំ២០០៤ នៅក្នុងការស្រាវជ្រាវលើ វីរុសSARS អ្នកវិទ្យាសាស្ត្របរទេសបានរាយការណ៍ថា ថ្នាំChloroquine Phosphateអាចទប់ស្កាត់ការចម្លងវីរុសSARSទាំងខាងក្នុង និងខាងក្រៅខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង