Yearendyearend1140x150

កម្ពុជានឹងបង្កើន«ការខ្ចីប្រាក់ពីក្រៅប្រទេស»ដើម្បីដំណើរការសេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ៖ កម្ពុជានឹងបង្កើនប្រាក់កម្ចីពីក្រៅប្រទេស ដើម្បីទ្រទ្រង់ និងស្តារដំណើរការសេដ្ឋកិច្ចក្រោយចប់កូវីដ១៩។ នេះបើតាមប្រសាសន៍ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជានៅតែអាចបន្តការខ្ចីប្រាក់ពីខាងក្រៅបរទេស ដើម្បីទ្រទ្រង់ និង ស្តារដំណើរការសេដ្ឋកិច្ចជាតិបាន ព្រោះបើតាមធនធានហិរញ្ញវត្ថុដែលកម្ពុជាជំពាក់កន្លងមក គឺនៅក្នុងកម្រិតទាបមួយដែលអាចឲ្យកម្ពុជាពង្រីកការខ្ចីប្រាក់បន្ថែមទៀតបាន។

បើតាមឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ដើម្បីទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញបន្ទាប់ពីកូវីដ១៩ត្រូវបានបញ្ចប់ ក្រសួងសេដ្ឋកិច្ចបានរៀបចំវិធានការចំនួន៣កត្តាសំខាន់ៗរួមមាន៖ ចំណុចទី១ ក្រសួងគ្រោងនឹងធ្វើអត្តសញ្ញាណកម្មនូវនិន្នាការថ្មីនៃពិភពលោក ព្រោះថាសេដ្ឋកិច្ចពិភពលោកក្រោយកូវីដ១៩ មិនដូចសេដ្ឋកិច្ចពិភពលោកមុនកូវីដ១៩ទេ ពោលសេដ្ឋកិច្ចពិភពលោកមួយមានកំណើនសេដ្ឋកិច្ចទាប មានទំនាក់ទំនងពាណិជ្ជកម្មទាបជាងមុន។ ដូច្នេះក្រសួងត្រូវសិក្សាឲ្យបានច្បាស់លាស់នៃការប្រែប្រួលរបស់ពិភពលោកដែលទាមទារនូវការផ្លាស់ប្តូរថ្មីដូចជារបៀបនៃការរស់នៅថ្មី និងតម្រូវការប្រើប្រាស់បច្ចេកទេសច្រើនជាងមុន ក៏ដូចជាសិក្សាពីទំនោដែលជាបញ្ហាប្រឈម និងទំនោដែលអាចផ្តល់ជាឱកាស។

ចំណុចទី២ ក្រសួងសេដ្ឋកិច្ចនឹងគ្រោងធ្វើការអន្តរាគមយុទ្ធសាស្ត្របង្កើតមូលដ្ឋានសេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងនិន្នាការពិភពលោកផង និងការបទបែននៅក្នុងកម្រិតមួយក្នុងមូលដ្ឋានសេដ្ឋកិច្ច។ ថាតើប្រទេសកម្ពុជា ពឹងផ្អែកលើសក្តានុពល កម្លាំង និងឆន្ទៈដែលមានមមកធ្វើជាអន្តរាគម ដូច្នេះការអន្តរាគមលើកនេះត្រូវតែមាន ចរិតយុទ្ធសាស្រ្ត ដើម្បីបង្កើតមូលដ្ឋានសេដ្ឋកិច្ចមួយដែលអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាអាចរស់បាន។

ចំណុចទី៣ ដើម្បីធ្វើកិច្ចការទាំងអស់នេះបាន សេដ្ឋកិច្ចកម្ពុជា គឺត្រូវការធនធានដែលរដ្ឋត្រូវតែហ៊ានចំណាយលុយធំជាងមុនជាធនធានសាធារណៈ។ ដោយឡែកធនធានហិរញ្ញវត្ថុកម្ពុជាជំពាក់បំណល់នៅក្នុងទាបមួយ ដែលអាចឲ្យកម្ពុជាពង្រីកការខ្ចីប្រាក់បន្ថែមទៀត។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ចំពោះការខ្ចីលុយច្រើនមុខ ត្រូវតែចំណាយឲ្យត្រូវមុខ និងតាមនិតិវិធីមួយ ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់កម្ចី ឬធនធានសាធារណៈទាំងអស់នេះ។សម្រាប់លោកវង្សី វិស្សុត បំណុលដែលកម្ពុជាមានមិនដល់៣០ភាគនៃGDPនោះទេ ប្រទេសចិនជាប្រទេសទី១ដែលកម្ពុជាជំពាក់ ដោយមួយឆ្នាំៗកម្ពុជាត្រូវសងទៅចិនទាំងប្រាក់ដើម និងការប្រាក់ជិត២០០លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង