Yearendyearend1140x150

ថវិកាជាតិចំនួន១១៦៤លានដុល្លារ ត្រូវបានចំណាយសម្រាប់ដោះស្រាយបញ្ហាកូវីដ១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ៖ កម្ពុជាបានចំណាយថវិកាជាតិសរុបចំនួន១១៦៤លានដុល្លារអាមេរិក សម្រាប់ដាក់ឱ្យប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាកូវីដ១៩។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងសន្និសីទព័ត៌មានស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្ពុជាបានចំណាយថវិកាសម្រាប់ដោះស្រាយបញ្ហាដែលបណ្តាលមកពីកូវីដ១៩មានដូចជា ការដោះស្រាយបញ្ហាជំងឺ ការប៉ះពាល់សង្គម និងការជួយខាងវិស័យឯកជនផ្សេងៗ សរុបមានចំនួន១១៦៤លានដុល្លារ។

យោងតាមប្រសាន៍របស់ឯកឧត្តម ថវិកាចំនួន៥៦៤លានដុល្លារ គឺជាចំណាយថវិកាតាមរយៈយន្តការចំណាយជាថវិការសុទ្ធ រីឯការចំណាយថវិកាចំនួន៦០០លានដុល្លារទៀត គឺសម្រាប់សង្គ្រោះការធ្វើជំនួញ តាមរយៈការផ្តល់ជាឥនទាន ឬការធានាឥនទានទៅដល់វិស័យឯកជន ដែលចំនួននេះពុំទាន់បូកការកាត់បន្ធូរបន្ថយពន្ធ ចំនួន១៦៤នាក់ទៀតឡើយទេ។

ឯកឧត្តមបន្ថែមទៀតថា កម្ពុជាមិនដែលបានធ្វើយន្តការនេះកន្លងមកទេ ហើយថវិកាសម្រាប់ចំណាយក្នុងការដោះស្រាយបញ្ហាកូវីដ១៩នេះបានមកពី ការទប់ចំណូលមិនឱ្យធ្លាក់ខ្លាំង និងការដកចំណាយដែលមិនចាំបាច់ ទៅប្រើប្រាស់ និងបន្ថែមទៅលើចំណាយចាំបាច់ បន្ទាប់មកបើសិនមានអ្វីដែលខ្វះគឺយើងត្រូវប្រើគណនីយសន្សំ ដើម្បីជួយទ្រទ្រង់ឡើងវិញ។

ឯកឧត្តមបន្តថា វិស័យកសិកម្មគឺជាចំណែកធំមួយនៅក្នុងGDP ដែលមានប្រមាណ២៥កម្លាំងពលកម្មមានជិត៤០% មួយវិញទៀតគឺកម្មករនៅក្នុងវិស័យឧស្សាហកម្មនៅតែមានជាប់ទាក់ទងនៅជនបទនៅឡើយ មានន័យថាពួកគេអាចត្រឡប់ទៅធ្វើស្រែចម្ការនៅស្រុកកំណើតវិញ ក្នុងករណីដែលពុំមានការងារធ្វើនៅទីក្រុង។

តែយ៉ាងណាក៏ដោយ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះ បានសង្កត់ធ្ងន់ថា ដោយសារតែកូវីដ១៩ បញ្ហាសន្តិសុខស្បៀងបានកើតឡើងនៅបណ្តាប្រទេសមួយចំនួន ស្របពេលនេះកម្ពុជាមានការកើនឡើងទៅលើផ្នែកនាំចេញផលិតផលកសិកម្ម។ ដូចនេះសេដ្ឋកិច្ចកម្ពុជាដែលអាចរស់បានគឺពឹងផ្អែកលើសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចក្រៅស្រុក ដែលកសិកម្មមានសក្តានុពលក្នុងការជួយឱ្យប្រទេសកម្ពុជាមិនអាចស្លាប់បាន ទោះជាកម្ពុជាមិនទាន់មានលទ្ធភាពក្នុងការនាំចេញដូចមុនក៏ដោយ ហើយកំណើនសេដ្ឋកិច្ចកម្ពុជាមានប្រមាណ៧% ដែលភាគច្រើនគឺជាការនាំចេញទៅបណ្តាប្រទេសផ្សេងៗ និងមានចំនួនតិចតួចនៅក្នុងស្រុក។

កសិកម្ម និង វិស័យមួយចំនួនទៀតនៅមានដំណើរការនៅឡើយទេ ដូចនេះត្រូវធ្វើយ៉ាងណាឱ្យវិស័យទាងអស់នេះនៅមានដំណើរការ ជាបិសេសវិស័យកសិកម្ម គឺត្រូវមានគុណភាពល្អដើម្បីបម្រើការនៅក្នុងស្រុក ក៏ដូចជាមានឱកាសនៅក្នុងទីផ្សារនាំចេញផងដែរ។ នេះបើតាមប្រសសន៍របស់ឯកឧត្តម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង