Yearendyearend1140x150

សម្តេចហ៊ុន សែន សម្តែងការរីករាយដែលចិនរកឃើញថ្នាំអាចព្យាបាលមេរោគកូរ៉ូណាបាន

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវរីករាយដែលអាជ្ញាធរចិនរកឃើញថ្នាំដែលអាចព្យាបាលមេរោគកូរ៉ូណាថ្មីបាន។ សម្តេចហ៊ុន សែន បានសម្តែងការរីករាយបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះ។

ការលើកឡើងរបស់សម្តេចនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានចិនបានចុះផ្សាយថា អាជ្ញាធរចិនបានរកឃើញថា ថ្នាំសម្រាប់ព្យាបាលគ្រុនចាញ់មានប្រសិទ្ធិភាពខ្ពស់ក្នុងព្យាបាលមេរោគកូរ៉ូណា។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ប្រសិនបើព័ត៌មាននេះជាការពិត នោះបញ្ហាមេរោគកូរ៉ូណានឹងអាចទប់ស្កាត់បាននាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ សម្តេចក៏បានចូលរួមអបអរសាទរចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការខិតខំទប់ស្កាត់ការរីករាលដាលនៃមេរោកកូរ៉ូណានេះ។

មិនតែប៉ុណ្ណោះទេ សម្តេចនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានជួយថែទាំប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសចិន ជាពិសេសក្រុមនិស្សិតខ្មែរនៅក្នុងទីក្រុងវូហានតែម្តង។ សម្តេចហ៊ុន សែន ក៏បានទាត់ចោលនូវព័ត៌មានប្រឌិតដែលថា មាននិស្សិតខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងក្រុងវូហានដោយសារតែឆ្លងមេរោគកូរ៉ូណាផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង