Yearendyearend1140x150

កាស៊ីណូ«ណាហ្គាវើលដ៍»នឹងបើកអាជីវកម្មនៅថ្ងៃទី៨កក្កដាខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កាស៊ីណូ«ណាហ្គាវើលដ៍»ក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាខប (Naga Corp) បានប្រកាសថា ខ្លួនបានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ៣០ ខែមិថុនារួចហើយ ដោយក្រសួងយល់ព្រមឱ្យNaga បើកអាជីវកម្មទទួលអ្នកលេងល្បែង VIP និង បើកអាជីវកម្មល្បែងតាមស្លត់ម៉ាស៊ីនឡើងវិញនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

បើតាមក្រុមហ៊ុនណាហ្គាខប ក្រុមការងារក្រសួងសុខាភិបាលកម្ពុជាក៏បានទៅពិនិត្យកាស៊ីណូណាហ្គាវើលដ៍(Naga World)នៅថ្ងៃទី ៤ ខែកក្កដា កាស៊ីណូមួយនេះយល់ព្រមគោរពតាមវិធានការបង្ការការរីករាលដាលរបស់អាជ្ញាធរ ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៣ កក្កដានេះ បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។តែយ៉ាងណាក៏ដោយ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កាស៊ីណូ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង