Yearendyearend1140x150

កម្ពុជារៀបចំធនាគារ៣ ដើម្បីទទួលប្រាក់តម្កល់ជនបរទេសក្នុងការព្យាបាលកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ យក់ សម្បត្តិ អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល

ភ្នំពេញ៖ កម្ពុជាបានរៀបចំទីតាំងធនាគារចំនួន៣ នៅព្រលានយន្តហោះ ដើម្បីឱ្យជនបរទេសតម្កល់សាច់ប្រាក់ក្នុងការបង្ការថ្លៃព្យាបាលកូវីដ១៩ ពេលមកដល់កម្ពុជា។ នេះបើតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

លោកជំទាវ យក់ សម្បត្តិ អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ជនបរទេសដែលធ្វដំណើរមកកាន់កម្ពុជា ត្រូវកំណត់ឱ្យតម្កល់ប្រាក់នៅទីតាំងមួយក្នុងចំណោមធនាការទាំង៣ដែលកម្ពុជាបានរៀបចំនៅព្រឡានយន្តហោះ ដើម្បីបង្ការក្នុងការបង់ថ្លៃព្យាបាលឬតាមដានជំងឺកូវីដ១៩។

លោកជំទាវបានបន្តថា ធនាគារទាំង៣នោះមានដូចជា ធនាគារកាណាឌីយ៉ា ធនាគារអាស៊ីចំកាត់ និងធនាគារអេស៊ីលីដា។ ចំពោះថវិកាដែលជនបរទែសត្រូវតម្កល់អាចជាសាច់ប្រាក់សុទ្ធ ឬអាចជាប័ណ្ឌឥនទាន(Visa Card or Credit Card)។

មួយវិញទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រួលជូនដល់ប្រជាជនខ្មែរនៅក្រៅប្រទេសដែលមានបំណងត្រឡប់កម្ពុជាវិញ គឹមិនចាំបាច់តម្កល់ប្រាក់ មិនចាំបាច់មានលិខិតធានារ៉ាប់រងអ្វីទេ គឺគ្រាន់តែមកដល់កម្ពុជាភ្លាម គឹត្រូវធ្វើចត្តាឡីស័កតែម្តង។ នេះបើតាមប្រសាសន៍របស់លោកជំទាវ។

គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃទិ៣០ ខែមិថុនា ឆ្នាំ២០២០ ថវិកាដែលទទួលបានពីការតម្កល់សម្រាប់ព្យាបាលកូវីដ១៩ មានចំនួន៩លានដុល្លារ ដែលបានពីការតម្កល់របស់ជនបរទេសប្រហែល៣ពាន់នាក់។ បន្ទាប់ពីមានការបង់ថ្លៃព្យាបាល ឬសេវាកម្មស្នាក់នៅរួចមក ថវិកាដែលនៅសេសសល់ នឹងត្រូវបង្វែរជូនភ្ញៀវបរទេសវិញក្នុងរយៈពេល៥ថ្ងៃ ហើយអាចមកទទួលថវិកានៅធនាគារទាំង៣នេះវិញបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង