Yearendyearend1140x150

«ការពិពណ៌នា»លោកស៊ីជីន ភីង ក្នុងខួប៩៩ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បក្សកុម្មុយនីស្តចិន។រូបភាពពី Cri ccfr

ចិន៖នៅថ្ងៃទី១ខែកក្កដាឆ្នាំនេះ គឺជាខួបទី៩៩នៃការបង្កើតបក្សកុម្មុយនីស្តចិន។បក្សកុម្មុយនីស្តចិនបង្កើតឡើងដំបូងដែលមានសមាជិកបក្សតែជាង៥០រូប រហូតដល់សព្វថ្ងៃក្លាយទៅជាគណបក្សនយោបាយធំបំផុតនៅលើពីភពលោក។តើគណបក្សកុម្មុយនីស្តចិនបានឈានទៅមុខយ៉ាងដូចម្តេច ហើយហេតុអ្វីអាចរក្សាកម្លាំងរស់រវើកជារៀងរហូត?សូមស្តាប់ការពិពណ៌នា របស់លោកស៊ីជីនភីង មេដឹកនាំគណបក្សកុម្មុយនីស្តចិន៖

ប្រកាន់ខ្ជាប់នូវក្តីសុបិន ទោះបីជាទៅឆ្ងាយក៏ដោយ ក៏មិនត្រូវបំភ្លេចមូលហេតុដែលយើង ចេញដំណើរដែរ។ លោកស៊ីជីន ភីង បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសាថា ៖គោលបំណងដើម និងបេសកកម្មរបស់បក្សកុម្មុយនីស្តចិន គឺស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និង ការស្តារប្រជាជាតិចិនឱ្យរុងរឿងឡើងវិញ។

តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក លោកស៊ីជីនភីង បានចុះត្រួតពិនិត្យការងារនៅតំបន់ក្រីក្របំផុតនៃប្រទេសចិនទាំងអស់ ហើយចូលរួមពិភាក្សាជាមួយតំណាងនិងសមាជិកនៃសភាទាំងពីរក្នុងមហាសន្និបាតទាំងពីរក្នុងរយៈពេល ៨ ឆ្នាំជាប់ៗអំពីការពុះពារឧបសគ្គកាត់បន្ថយភាពក្រីក្រ ។ ការសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រទាំងអស់នៅជនបទតាមស្តង់ដារបច្ចុប្បន្ននៅឆ្នាំ ២០២០ គឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់បក្សកុម្មុយនិស្តចិន ចំពោះប្រជាជនទូទាំងប្រទេស ។

ពិតមែនតែបានរងការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ប៉ុន្តែលោកស៊ីជីនភីងបានសង្កត់ធ្ងន់ជានិច្ចថា គោលដៅនេះត្រូវតែសម្រេចឱ្យបានតាមពេលកំណត់ ។ បក្សកុម្មុយនិស្តចិនខិតខំកាត់បន្ថយភាពក្រីក្រដោយប្រមូលផ្តុំកម្លាំងទូទាំងប្រទេស គឺដើម្បីធានាឱ្យប្រជាជនចិនគ្រប់រូបសុទ្ធតែអាចទទួលបានសិទ្ធិអភិវឌ្ឍន៍ ។

ឆ្នាំ២០២០ រឿងរ៉ាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិន បានរំលេចយ៉ាងរស់រវើកនូវ ”ការតម្កល់ទុកប្រជាជនជាចម្បង”។ ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បក្សកុម្មុយនិស្តចិនបានលើកឡើងយ៉ាងច្បាស់តាំងពីដំបូងថា ត្រូវតម្កល់ទុកសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនជាអាទិភាព។ លោកស៊ីជីនភីងបានថ្លែងថា តម្កល់ប្រជាជននិងអាយុជីវិតជាចម្បង ទោះត្រូវបង់តម្លៃយ៉ាងណាក៏ត្រូវគាំពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន។

ប្រទេសចិនបានប្រមូលផ្តុំកម្លាំងជាតិទាំងមូល ដើម្បីការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនចិន និងបានយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង។ មានការវាយតម្លៃចង្អុលបង្ហាញថា បើមើលពីសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ ទស្សនៈកាន់អំណាចរបស់បក្សកុម្មុយនិស្តចិនគឺប្របកដោយអត្ថន័យជាសកល។

ហេតុអ្វីបក្សកុម្មុយនិស្តចិនអាចការពារសុខភាពរបស់ប្រជាជន ព្រមនិងដឹកនាំប្រជាជនលុបបំបាត់ភាពក្រីក្រ? ដូចជាពាក្យសម្តីរបស់លោកស៊ីជីនភីងអគ្គលេខាធិការបក្សបានថ្លែងថា បក្សរបស់យើងគ្មានផលប្រយោជន៍ពិសេសរបស់ខ្លួនទេ ពោលគឺបក្សកុម្មុយនិស្តចិនគឺតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាព។មូលដ្ឋានរបស់បក្សកុម្មុយនិស្តចិនគឺប្រជាជន សរសៃឈាមរបស់បក្សគឺប្រជាជន។ប្រកាន់ខ្ជាប់គំនិតដែលតម្កល់ទុកប្រជាជនជាចំណុចស្នូលនៃការអភិវឌ្ឍ មិនថាប្រឈមមុខនឹងការល្បងពិសោធន៍ឬសម្ពាធយ៉ាងណា មិនថា ត្រូវធ្វើពលិកម្មយ៉ាងណាក៏ដោយ ក៏ចំណុចនេះមិនអាចងាករេជាដាច់ខាត។

ចាប់ពីសមាជបក្សកម្មុយនិស្តចិនលើកទី១៨មក សេចក្តីសម្រេចចិត្តស្តីពីការប្រឆាំងអំពើពុករលួយរបស់លោក ស៊ី ជីនភីង បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានខិតខំកសាងប្រព័ន្ធប្រឆាំងអំពើពុករលួយជាបន្តបន្ទាប់។ ហើយលោក ស៊ី ជីនភីង បានដាស់តឿនបណ្តាមន្ត្រីបក្សនិងសមាជិកបក្សកម្មុយនិស្តចិនថា៖ “ ថវិកាជាតិជារបស់ជាតិ មិនថាមួយកាក់ឬមួយសេន ក៏មិនអនុញ្ញាតចាយវាយផ្តេសផ្តាសដែរ។ សិទ្ធិអំណាចសាធារណៈត្រូវប្រើសម្រាប់បម្រើប្រជាជន មិនអាចប្រើក្នុងរឿងឯកជនជាដាច់ខាត។ ”

សំដៅលើពេលអនាគត លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា សមាជិកបក្សកម្មុយនិស្តចិនទាំងអស់ត្រូវចងចាំជានិច្ចនូវគោលបំណងដើមរបស់បក្ស បន្តឈានទៅមុខដោយហ៊ានធ្វើការច្នៃប្រឌិតថ្មី ខិតខំពេញទំហឹងដើម្បីបង្កើតសមិទ្ធផលថ្មីកាន់តែល្អបវរសម្រាប់ជូនប្រជាជនចិន កត់ត្រាក្នុងប្រវត្តិសាស្ត្រចិន!។អត្ថបទវិទ្យុចិនកែសម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង