Yearendyearend1140x150

​ក្រុម«សិល្បករ​ខ្មែរ​»បានសម្ដែង​ក្នុង​ព្រឹត្តិការណ៍​ធំមួយនៅ​សិង្ហបុរី​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សិង្ហបុរី​៖ក្រុម​សិល្បករ​ សិល្បការិនី​ខ្មែរ​ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ ក្បួនដង្ហែ​ ឈីងហ្គេ​ Chingay Parade នៅ​សាធារណៈរដ្ឋ​សិង្ហបុរី​ Singapore ក្រោមមូលបទ​ << Embrace Tomorrow >> ។ ដោយឡែក​ប្រតិភូ​សម្ដែង​កម្ពុជា​ ធ្វេីការ​សម្ដែង​ក្រោម​ចំណងជើង​ថា​ << ក្ដីសង្ឃឹម​របស់​យេីង​>>។

ប្រតិភូសម្ដែងរបស់កម្ពុជា បានបង្ហាញនូវការសម្ដែងក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៣ យ៉ាងអស្ចារ្យ និង ប្រណិតជាមួយទម្រង់សិល្បៈចម្រុះ ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន ឡុង និង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម។

នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន២ ទៀតគឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសម្លេងហូកញ្ជៀវអបអរសាទរនូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យ មកសម្តែង។ ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា "ក្ដីសង្ឃឹមរបស់យើង"៕

រូបភាព​ពី: សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ Union of Youth Federation Of Cambodia


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង