Yearendyearend1140x150

ចិនដាក់បម្រាមការ«នេសាទត្រី»ក្នុងទន្លេយ៉ាងសេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ធនធានជីវសាស្រ្តក្នុងទឹកបានងើបឡើងវិញយ៉ាងលេចធ្លោនៅតាមដងទន្លេ Yangtze ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចាប់តាំងពីប្រទេសចិនបានអនុវត្តការហាមឃាត់ការនេសាទនៅលើទន្លេយ៉ាងសេ ហើយថ្មីៗនេះប្រទេសចិនបានបន្តដាក់បម្រាមបន្ថែមជុំវិញការនេសាទត្រីក្នុងទន្លេយ៉ាងសេ។

លោក Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានឲ្យដឹងថា ក្នុងឆ្នាំ ២០២២កន្លងទៅនាយកដ្ឋានកសិកម្ម និងជនបទចិនបានស៊ើបអង្កេត និងដោះស្រាយករណីសរុបចំនួន ១៨,៥២៥ករណី ដែលពាក់ព័ន្ធនឹងការនេសាទខុសច្បាប់នៅតាមដងទន្លេ Yangtze ហើយបានហើយបានកាត់ទោសអ្នកល្មើសច្បាប់នេសាទប្រមាណ៣,៤៦២នាក់។

កំណើនត្រីក្នុងទន្លេយ៉ាងសេបានកើនឡើងជាខ្លាំចាប់តាំងពីប្រទេសចិនបានរឹតបន្តឹងការនេសាទតាមដងទន្លេយ៉ាងសេ បើទោះបីជាពូជត្រីកើនឡើងជាខ្លាំងក្តីក៏អ្នកនេសាទមួយចំនួនធំតាមដងទន្លេយ៉ាងនាំគ្នារអ៊ូរទាំងជាខ្លាំងជុំវិញការរឹតបន្តឹងនៃការនេសាទក្នុងទន្លេយ៉ាងសេ។

សម្រាប់លោក Tang លោកនឹងពង្រឹងមូលដ្ឋានសង្គមដ៏រឹងមាំសម្រាប់ការហាមឃាត់ការនេសាទ បង្កើតយន្តការត្រួតពិនិត្យការអនុវត្តច្បាប់ដែលមានការសម្របសម្រួលជាប្រចាំប្រកបដោយប្រសិទ្ធភាពយូរអង្វែង និងខិតខំដើម្បីសម្រេចបាននូវស្ថាប័ន និងស្តង់ដារនៃការត្រួតពិនិត្យរួម ដើម្បីបន្តរក្សាពូជត្រីឲ្យបានល្អជាទីបំផុត”៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង