Yearendyearend1140x150

រុស្សីបន្តវាយប្រហារ«ឃ្លាំងអាវុធ»អ៊ុយក្រែនជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហានអ៊ុយក្រែនពីររូបឈរមើលទិដ្ឋភាពក្នុងតំបន់មួយនៃប្រទេសអ៊ុយក្រែនក្រោយរងការខូចខាតយ៉ាងខ្លាំង

រុស្សី៖ មន្រ្តីរុស្សីនាថ្ងៃព្រហស្បហ៌នេះបានគូសបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបន្តវាយឈ្មក់កងកម្លាំងទាហានអ៊ុយក្រែន និងបានវាយប្រហារឃ្លាំងអាវុធ និងឧបករណ៍យោធារបស់កងកម្លាំងពិសេសរបស់អ៊ុយក្រែនជាច្រើនកន្លែង។

យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថារុស្សីបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅជិតតំបន់ខើសិនហើយបានសម្លាប់ទាហានរបស់អ៊ុយក្រែនអស់ជាច្រើនពាន់នាក់ ដោយក្នុងនោះរុស្សីក៏បានបំផ្លាញឃ្លាំងអាវុធចំនួន៣ធំៗផងដែរក្នុងតំបន់ខើសិន

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏បានបំផ្លាញរោងជាងផលិតអាវុធកាំភ្លើងធំរបស់អ៊ុយក្រែននៅក្នុងតំបន់ Sumy ផងដែរ។ លើសពីនេះ កងកម្លាំងរុស្ស៊ីបានបន្តបើការវាយប្រហារទាំងផ្លូវអាកាស និងផ្លូវគោកជាច្រើនដោយរុស្សីបានកាន់កាប់តំបន់ពិសេសៗរបស់អ៊ុយក្រែនជាច្រើនកន្លែង ។

ចំណែកមន្រ្តីអ៊ុយក្រែនក្នុងតំបន់ Donetsk បានអះអាងថាតំបន់ Bakhmut ដែលជាមជ្ឈមណ្ឌលចរាចរណ៍នៅ Donetsk ឥឡូវនេះត្រូវបានហ៊ុំព័ទ្ធដោយកងកម្លាំងរុស្ស៊ី ហើយពួកគេកំពុងបិទច្រកចេញចូលគ្រប់ទីកន្លែង។ មន្រ្តីបន្ថែមថាកងកម្លាំងអ៊ុយក្រែនបានវាយលុកការវាយប្រហាររបស់រុស្ស៊ីនៅជិតកន្លែងតាំងទីលំនៅចំនួនប្រាំបីក្នុងទីក្រុង Donetsk ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

បន្ថែមពីនេះ កងទ័ពអាកាសអ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសចំនួន៩លើកទៅលើការប្រមូលផ្តុំរ ឧបករណ៍យោធារបស់កងកម្លាំងរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង