Yearendyearend1140x150
Img 0571

លោក គង់ គាំ ស្តាយដែលCPPដកហូតដី តែអរគុណសម្តេច ហ៊ុន សែន សម្រេចមិនបន្តប្តឹង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក គង់ គាំ នៅថ្ងៃទី០២កុម្ភៈនេះ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេច ហ៊ុន សែន ចំពោះការមិនបន្តបណ្តឹងរូបលោក ទៅកាន់ស្ថាប័នតុលាការ ពាក់ព័ន្ធនឹងករណីដីនិងផ្ទះមួយកន្លែងរបស់លោកនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទន្ទឹមនេះលោកក៏បានសម្តែងនូវការសោកស្តាយចំពោះការប្តឹងរបស់គណៈបក្សប្រជាជន ក្នុងការដកហូតកម្មសិទ្ធដីនិងផ្ទះ។

នៅក្នុងសារលិខិតនេះ លោក គង់ គាំ ក៏បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។ លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ ក្រោយពិនិត្យហេតុកន្លងមកនេះ និងពិនិត្យពិចារណាពិសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»

សូមជម្រាបថា លោក គង់ គាំ កាលពីថ្ងៃទី១២មករា បានចេញមកប្រកាសប្រគល់ដីស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជូនទៅក្រសួងការបរទេសវិញនេះ បន្ទាប់ពីសម្តេច ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវ ពីការបន្លំធ្វើបណ្ណកម្មសិទ្ធិគ្រប់គ្រងដីកម្មសិទ្ធិរដ្ឋ ពីសំណាក់លោក គង់ គាំ។ ដោយមានការប្រគល់ដី និងការបកស្រាយបំភ្លឺពីលោក គង់ គាំ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន សម្រេចមិនបន្តប្តឹងតទៅទៀតទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង