Yearendyearend1140x150

ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង ដោះស្រាយមតិរបស់ពលរដ្ឋបានជាង៨០០ករណី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២២ ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨ គណនី។ នៅក្នុងនោះ ក្រុមការងារ បានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង៦៤៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេច ស ខេង ចាប់ពីឆ្នាំ២០២០រហូតដល់ដំណាច់ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨ គណនី។ ក្នុងនោះគិតទាំងករណី ដែលមិនទាន់ដោះស្រាយហើយ នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។

ក្នុងចំណោមនោះ ក្រុមការងាររបស់សម្ដេច ស ខេង បានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង៦៤៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង