Yearendyearend1140x150

សៀមរាបជាប់លេខ៤ជា«គោលដៅទេសចរណ៍»លើពិភពលោករបស់TripAdvisor

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀបរាប៖ ខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមគោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស កាលពីពេលថ្មីៗកន្លងទៅនេះ។

TripAdvisor ជាក្រុមហ៊ុនណែនាំការធ្វើដំណើរធំបំផុតរបស់ពិភពលោក ដែល TripAdviso មានទាំងគេហទំព័រ និងកម្មវិធីនៅលើទូរស័ព្ទដៃ ដែលអាចជួយអ្នកទេសចរស្វែងរកទីកន្លែងទេសចរណ៍នៅលើពិភពលោក កន្លែងស្នាក់នៅ និងភោជនីយដ្ឋាន។ ក្រៅពីនេះ TripAdvisor ក៏ជួយទៅលើការកក់សំបុត្រយន្ដហោះ សណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម។

TripAdvisor ក៏មានការបោះឆ្នោតទៅលើសណ្ឋាគារដែលស្អាតបំផុត ភោជនីដ្ឋានដែលល្អបំផុត ហើយកាលពីពេលថ្មី TripAdvisor បានធ្វើការបោះឆ្នោតតំបន់គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។ នៅក្នុងនោះដែរ ខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ៤ ជាគោលដៅទេសចរណ៍នៅលើពិភពលោក។

គួរបញ្ជាក់ថា ២៥ប្រទេស ធ្វើការបោះឆ្នោតជាគោលដៅទេសចរណ៍នៅលើពិភពលោក នោះ ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសគុយបា លេខ២បានទៅលើប្រទេសវៀតណាម ប្រទេសអាហ្វ្រិក ជាប់ចំណាត់ថ្នាក់លេខ៣ លេខ៤ខេត្តសៀមរាប ប្រទេសកម្ពុជា ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសថៃ ខណៈលេខចំណាត់ថ្នាក់លេខ២៥ បានទៅលើ ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង