Yearendyearend1140x150

«បុណ្យទន្លេ»ផ្តើមរៀបចំឡើងវិញនៅក្នុងខេត្តកំពង់ធំ ក្រោយខកខាន២ឆ្នាំដោយកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ ពិធីបុណ្យទន្លេលើកទី៧នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ មីនា នៅខេត្តកំពង់ធំ ក្រោយខកខានរយៈ២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ពិធីបុណ្យទន្លេឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។

ក្រោយខកខានរយៈ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងម្ដងទៀតនៅក្នុងខេត្តកំពងធំ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៨-១០ មីនា ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ខណៈពិធីបុណ្យទន្លេ លើកចុងក្រោយ ធ្វើឡើងនាថ្ងៃទី១៣-១៥ មីនា ឆ្នាំ២០២០ ក្នុងខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។

ពិធីបុណ្យទន្លេ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេស ដើម្បីរួមចំណែកដល់ការជម្រុញ និងការអភិវឌ្ឍន៍តំបន់តាមដងទន្លេកម្ពុជាឲ្យក្លាយទៅជាប៉ូលទេសចរណ៍ ដ៏ទាក់ទាញ លើកកំពស់គុណភាពសេវាកម្មទេសចរណ៍។

បើតាមគម្រោង ពិធីបុណ្យទន្លេឆ្នាំនេះនឹងមានការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ អន្តរជាតិ និង ការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និង គម្រោងអភិវឌ្ឍទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលកសិទេសចរណ៍និងផលិតផលក្នុងស្រុក។

គួរបញ្ជាក់ថា កម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេលើកទី១ នៅទីរួមខេត្តក្រចេះ លើកទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៣នៅខេត្តស្ទឹងត្រែង លើកទី៤នៅខេត្តកណ្តាល លើកទី៥នៅខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង និងពិធីបុណ្យទន្លេលើកទី៧ ត្រូវរៀបចំនៅខេត្តកំពង់ធំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បុណ្យទន្លេ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង