Yearendyearend1140x150
Img 0571

ខេត្តសៀមរាបផ្តើមទទួល«ជើងហោះហើរ»ពី១៦-១៩ជើងក្នុងមួយថ្ងៃ ខណៈខេត្តព្រះសីហនុមានជើងហោះហើរពីចិនលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន កាលពីថ្ងៃទី២៧ ខែមករា ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់។ចំណែកខេត្តសៀមរាបវិញ បច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ មានភ្ញៀវចន្លោះពី១៨០០-១៩០០នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និង ពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern។ ចាប់ពីចុងខែមីនាទៅទើបមានកម្មវិធីហោះហើរទៀងទាត់។

ចំនួនភ្ញៀវកើនឡើងវិញនេះ បាននាំឱ្យភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃ។ ភ្ញៀវប្រចាំថ្ងៃ បច្ចប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សន្ទុះកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសមានសរុបជិត២.៤លាននាក់ កើនឡើងជិត៩០០% បើធៀបឆ្នាំ២០២១ និង មានចំនួនស្មើនឹង២៥%នៃឆ្នាំ២០១៩។ ជាមួយគ្នានេះ ជើងហោះហើរពិតប្រាកដក៏មានចំនួនកើនឡើងដែរ គឺមានចំនួនជិត៣ម៉ឺនជើង កើនឡើងជាង២៦០%ធៀបនឹងឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង