Yearendyearend1140x150
Img 0571

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរងការចោទប្រកាន់ពីបទលុបចោលគម្រោង«រថភ្លើងល្បឿនលឿន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin (ឆ្វេង) និង លោក Mahathir Mohamad  (ស្តាំ)។ AFP

គូឡាឡាំពួរ៖ លោក Mohd Hatta ដែលជាសមាជិកនៃក្រុមប្រឹក្សាក្រុង Kuala Selangor បានដាក់ពាក្យប្តឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad និង Muhyiddin Yassin ពីបទរំលោភបំពានការិយាល័យសាធារណៈ និងការធ្វេសប្រហែស ជុំវិញការលុបចោលគម្រោងរថភ្លើងល្បឿនលឿន Kuala Lumpur-Singapore High-Speed Rail (HSR)។

នៅក្នុងសេចក្តីថ្លែងការណ៍នៃការអះអាងនេះ លោក Mohd Hatta ដែលជាអ្នកដាក់ពាក្យបណ្តឹងបាននិយាយថា លោកបណ្ឌិត Mahathir ដែលកាលនោះជានាយករដ្ឋមន្ត្រីបានប្រព្រឹត្តិខុសឆ្គងនៅក្នុងការិយាល័យសាធារណៈ នៅពេលដែលលោកសម្រេចចិត្តពន្យារពេលគម្រោង HSR ដែលបណ្តាលឱ្យរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីត្រូវសងសំណងជិត ៤៦ លាន RM (១៤,២ លានដុល្លារ) ដល់រដ្ឋាភិបាលសិង្ហបុរី។

លោកបានអះអាងថា លោក Muhyiddin ក៏បានប្រព្រឹត្តិខុសឆ្គងនៅក្នុងការិយាល័យសាធារណៈចំពោះការបញ្ចប់គម្រោងនេះនៅពេលលោកជានាយករដ្ឋមន្ត្រី ដែលបណ្តាលឱ្យរដ្ឋាភិបាលម៉ាឡេស៊ី និងប្រជាជនត្រូវបង់ប្រាក់ចំនួន ៣២០,៣ លានរីងហ្គីត ជាសំណងសម្រាប់ការលុបចោលកិច្ចព្រមព្រៀងទ្វេភាគីរវាងម៉ាឡេស៊ី និងសិង្ហបុរី។

លោក Mohd Hatta គឺជាសមាជិកនៃក្រុមប្រឹក្សាក្រុង Kuala Selangor ។ គាត់ក៏ជាសមាជិកនៃគណបក្ស Parti Amanah Negara (Amanah) ដែលជាគណបក្ស សម្ព័ន្ធ Pakatan Harapan ដឹកនាំដោយនាយករដ្ឋមន្ត្រី Anwar Ibrahim ។ លោកបានបន្ថែមថា លោកបានដាក់ពាក្យប្តឹងនៅក្នុងសមត្ថភាព ជាបុគ្គលនិងមិនមែនជាសមាជិករបស់ Amanah ទេ។ អាស្រ័យហេតុនេះ ប្រទេសម៉ាឡេស៊ីបានបង់ប្រាក់សំណងចំនួន ១០២,៨ លានដុល្លារសិង្ហបុរី ដល់ប្រទេសសិង្ហបុរីសម្រាប់ការចំណាយដែលបានកើតឡើងសម្រាប់ការអភិវឌ្ឍន៍គម្រោង HSR៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង