Yearendyearend1140x150

ការចិញ្ចឹម«ទន្សាយ»កំពុងត្រូវប៉ាន់ជាខ្លាំងក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អ្នកបង្កាត់ពូជទន្សាយម្នាក់នៅក្នុងភូមិមួយក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិនកំពុងជំរុញការលក់ទន្សាយចិញ្ចឹមផ្ទាល់ខ្លួន ខណៈដែលចំនួនអតិថិជនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឱកាសនៃឆ្នាំទន្សាយ។

លោក Wang Yilong ដែលជាអ្នកបង្កាត់ពូជសត្វទន្សាយជំនាន់ទី ២ នៃអាជីវកម្មចិញ្ចឹមសត្វទន្សាយជាលក្ខណៈគ្រួសារ បានមើលឃើញពីឱកាសទីផ្សារបន្ទាប់ពីធ្វើការនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃទីក្រុង Shenzhen ។

លោក Wang បានត្រលប់ទៅភូមិកំណើតរបស់គាត់នៅទីក្រុង Xiaogan នៃខេត្ត Hubei ហើយបានកាន់កាប់អាជីវកម្មគ្រួសារដើម្បីផ្តោតលើការបង្កាត់ពូជសត្វទន្សាយដែលរកកម្រៃបាន។ គាត់ក៏រៀបចំវគ្គផ្សាយផ្ទាល់ជាទៀងទាត់ ដើម្បីបង្ហាញ និងលក់ទន្សាយសត្វចិញ្ចឹមដល់អ្នកដែលចូលចិត្តទន្សាយទូទាំងប្រទេសចិនថែមទៀតផង។

លោក Wang បានឲ្យដឹងថា"បច្ចុប្បន្ននេះ យើងមានពូជទន្សាយចិញ្ចឹមជាង១០ ពូជដែលពេញនិយមបំផុតដែលមានតម្រូវការខ្ពស់គឺ ទន្សាយ Angora និង "ទន្សាយឆ្មា" ព្រមទាំងទន្សាយជាច្រើនប្រភេទទៀត។ ក្រៅពីទន្សាយ Angora ទន្សាយពូជ pygmy ក៏មានប្រជាប្រិយភាពខ្លាំងផងដែរ។

សម្រាប់លោក Wang អតិថិជនរបស់គាត់ភាគច្រើនមកពីទីក្រុងលំដាប់កំពូល ដូចជាទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវ ហើយជារៀងរាល់ខែមានទន្សាយប្រហែល ១,០០០ ទៅ ២,០០០ត្រូវបានអតិថិជនជាវយកទៅចិញ្ចឹម នឹងយកសម្រាប់ធ្វើអាជីវកម្មផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង