Yearendyearend1140x150

«អាហ្វហ្គានីស្ថាន»ប្រឈមមុខនិងវិបត្តិមនុស្សធម៌ជាខ្លាំងនារដូវរងារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាហ្វហ្គានីស្ថាន៖ វិបត្តិមនុស្សធម៌ដែលកំពុងបន្តនៅអាហ្វហ្គានីស្ថានកាន់តែប្រឈមមុខអាក្រក់ទៅៗក្នុងរដូវរដូវរងាបច្ចុប្បន្ន ដោយសារការបន្តខ្វះស្បៀងអាហារ និងការផ្គត់ផ្គង់កំដៅក្នុងប្រទេស ពលរដ្ឋមួយចំនួនប្រឈមមុខនិងជំងឺរាតត្បាតផ្សេងៗ។

អាកាសធាតុត្រជាក់ខ្លាំង និងព្រិលធ្លាក់បានបោកបក់ពាសពេញតំបន់មួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីសប្តាហ៍ដំបូងនៃខែមករា នៅពេលដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ដក ៣០ អង្សាសេនៅក្នុងតំបន់មួយចំនួន។

យោងតាមក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងកិច្ចការមនុស្សធម៌ ការធ្លាក់ព្រិលខ្លាំង និងអាកាសធាតុត្រជាក់បានឆក់យកជីវិតមនុស្ស ១៧០ នាក់រួមទាំងកុមារ និងស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។

បន្ថែមពីនេះប្រទេសអាហ្វហ្គានីស្ថាននៅតែប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដោយសារតែសង្គ្រាមរយៈពេលពីរទសវត្សរ៍ដែលធ្វើដោយសហរដ្ឋអាម៉េរិក និងទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់បន្ទាប់ពីការដកទ័ពអាម៉េរិក។ ប្រទេសនេះនៅតែខ្វះខាតថវិកា និងការផ្គត់ផ្គង់ជាច្រើន។ ប្រទេសនេះមិនត្រឹមតែខ្វះប្រព័ន្ធកំដៅស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនក្រីក្រក៏មិនមានលទ្ធភាពទិញឈើសម្រាប់កំដៅដែរ។

ពលរដ្ឋអាហ្វហ្គានីស្ថានម្នាក់បានឲ្យដឹងថា ដូចដែលអ្នកឃើញហើយ នេះគឺជាស្ថានភាពរបស់យើង ក្នុងរដូវរងា យើងមានការលំបាកបន្ថែមទៀតក្នុងការរស់នៅ។ យើងមិនមានឈើសម្រាប់ការបង្កាត់ភ្លើងដើម្បីកាត់បន្ថយភាពត្រជាក់ឡើយ ។ លោកបន្ថែមថាអាកាសធាតុត្រជាក់ខ្លាំង និងព្យុះព្រិលក៏បានបង្ខំឱ្យបិទផ្លូវក្នុងខេត្តមួយចំនួន ដោយរារាំងការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដល់ប្រជាជនអាហ្វហ្គានីស្ថានថែមទៀតផង។

ដើម្បីរស់រានមានជីវិត ប្រជាជនអាហ្វហ្គានីស្ថានដែលមានចំណូលទាបត្រូវបានបង្ខំឱ្យប្រមូលមែកឈើ ក្រដាស និងសូម្បីតែសំរាមដើម្បីដុតកម្ដៅ។ ប្រជាជនក្រីក្រមើលឃើញថាគ្មានសង្ឃឹមក្នុងការបន្តជីវិតរស់នៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង