Yearendyearend1140x150

ប្រធាននាយកដ្ឋានសារមន្ទីរលោក ឆាយ វិសុទ្ធ រងបណ្តឹងពីការលួច«កិបកេង»ថវិកាជាតិនៅACU

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។រូបភាព៖ សារមន្ទីរជាតិកម្ពុជា

ភ្នំពេញ៖ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបានមន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ បានដាក់ពាក្យប្ដឹងទៅស្ថាប័នប្រឆាំងអំពើពុករលួយ ACU ដោយចោទប្រកាន់ថា បានយកស្ថាប័នរដ្ឋមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយអាងខ្នងបង្អែករដ្ឋមន្ត្រីក្រសួងវប្បធម៌។នេះបើយោងតាម ពាក្យបណ្ដឹងដាក់ជូនលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមពាក្យបណ្ដឹង បានគូសបញ្ជាក់ថា លោក ឆាយ វិសុទ្ធ បានប្រព្រឹត្តអំពើពុករលួយយកលុយពីការលក់សំបុត្រ ភ្ញៀវចូលទស្សនាសារមន្ទីរជាតិភ្នំពេញ ដោយគិតជាមធ្យមក្នុងមួយខែ ស្មើនឹង ៣៦ ៣៨០ដុល្លារ។ ដោយ[បើ]គិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២២ គឺរយៈពេល១ឆ្នាំ គឺស្មើនឹងថវិកាចំនួន៤៣៦ ៥៦០ដុល្លារ។

បើតាមពាក្យបណ្ដឹង កាលដែលលោកលោក ឆាយ វិសុទ្ធ ហ៊ានបានប្រព្រឹត្ត គឺពុករលួយដោយកិបកេងយកថវិកាជាតិដោយផ្ទាល់ខ្លួនបែបនេះ គឺដោយសារអាងយ៉ាងលើលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ជាខ្សែបង្អែក និង បានប្រើប្រាស់អំណាចតាមគាបសង្កត់ធ្វើបាបមន្ត្រីក្រោមឱវាទ ដោយប្រើពាក្យសម្ដីអសុរោះ ប្រើអំណាចខុសក្រមសីលធម៌ក្នុងការគ្រប់គ្រងមន្ត្រីដែលជាស្ថាប័នជាតិ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ រូបភាព៖សារមន្ទីរជាតិកម្ពុជា

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបដិសេធមិនឆ្លើយសំណួររបស់ស៊ីស៊ីថាមស៍នោះទេ ដោយលោកជំទាវបានទុកពេលវេលានេះឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ACUធ្វើការស្រាវជ្រាវស្វែងរកការពិត។

ចំណែកលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ពីបទពុករលួយ និងកេងបន្លំប្រាក់ពីរដ្ឋ។ក្នុងបទសម្ភាសន៍ជាមួយ Khmer Times លោកថា បើមានភស្តុតាងច្បាស់លាស់នៃការចោទប្រកាន់ លោកនឹងចូលខ្លួនទៅ ACU ដោយ រីករាយ ហើយមិនខ្លាចនោះទេ ហើយលោកកំពុងរង់ចាំស្តាប់ACU៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង