Yearendyearend1140x150
Img 0571

CPPប្រកាសបន្តមិនយក«ពន្ធ»លើដីកសិកម្មលក្ខណៈគ្រួសារ និងសេវាសាធារណៈមួយចំនួន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣។រូបភាព PM

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរយៈពេល២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៩ ខែមករានេះ និង ចេញសេចក្តីសម្រេចចិត្ត១១ចំណុចដោយផ្តោតសំខាន់លើការជួយប្រជាពលរដ្ឋទូទៅ។ក្នុងនោះគណបក្សកាន់អំណាចប្រកាសបន្តមិនយក«ពន្ធ»លើដីកសិកម្មលក្ខណៈគ្រួសារ និងសេវាសាធារណៈមួយចំនួន។

ដូចការគ្រោងទុក មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច បានដំណើរការនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា នៅវិមាន៧មករា ដោយមានសមាជិកចូលរួមចំនួនសរុប ៣៥៥៨នាក់។មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនេះ ដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញគណបក្សកាន់អំណាចនេះ បានចេញសេចក្តីសម្រេចចិត្ត១១ចំណុចដែលភាគច្រើនគឺ ផ្តោតសំខាន់លើការបម្រើនផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជា ប្រសិនបើគណបក្សនេះបន្តឈ្នះឆ្នោតហើយដឹកនាំប្រទេសកម្ពុជានៅអាណត្តិថ្មីនេះ។

បើតាមលទ្ធផលនៃមហាសន្និបាតវិសាមញ្ គណបក្សប្រជាជនកម្ពុជា បានប្រកាសផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជាប្រកបដោយតម្លាភាព ងាយស្រួល និងជឿ ទុកចិត្ត, បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្ដល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ជាមួយគ្នានោះ គណបក្សនេះ បានប្រកាសបន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិ- ផលដោយថ្លៃសមរម្យ, បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និង អាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។

ទាក់ទនងការការការបង់ភាស៊ីវិញ គណបក្សនេះ បានប្រកាសលុបចោលការបង់ភាស៊ី និង ការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាម កញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នក ដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាព ថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង