Yearendyearend1140x150
Img 0571

«យន្តហោះចម្បាំង»ឥណ្ឌាពីរគ្រឿងធ្លាក់ក្រោយប៉ះទង្គិចគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
យន្តហោះចម្បាំង Sukhoi Su-30MKI របស់កងទ័ពអាកាសឥណ្ឌា

ញូវដែលី៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌាពីរគ្រឿងបានធ្លាក់នាថ្ងៃសៅរ៍នេះ នៅក្នុងការប៉ះទង្គិចគ្នានៅកណ្តាលអាកាស ខណៈកំពុងធ្វើសមយុទ្ធចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីញូវដែល។នេះបើយោងតាមប៉ូលីសនៅកន្លែងធ្លាក់បានប្រាប់ AFP ។

មន្ត្រី Dharmender Gaur បានប្រាប់ AFP ថា "យើងបានរកឃើញបំណែកយន្តហោះមួយ ហើយបានរកឃើញអ្នកបើកយន្តហោះដែលរងរបួសនៅក្នុងព្រៃ Parhadgarh" ។ លោកបន្ថែមថា "យន្តហោះផ្សេងទៀតទំនងជាបានធ្លាក់ចុះឆ្ងាយពីទីតាំង ហើយយើងបានបញ្ជូនក្រុមដើម្បីស្វែងរកទីតាំងវា"។

បន្ថែមពីនេះការធ្លាក់នេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧបទ្ទវហេតុអាកាសចរណ៍ដែលពាក់ព័ន្ធនឹងកងយន្តហោះយោធារបស់ប្រទេសឥណ្ឌា។ ទាហានប្រាំនាក់បានស្លាប់កាលពីខែតុលាឆ្នាំមុន នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ក្នុងរដ្ឋ Arunachal Pradesh នៅជិតព្រំដែនយោធារបស់ប្រទេស និងជម្លោះជាមួយប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង