Yearendyearend1140x150

CPPបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដើម្បីពិនិត្យការងារសំខាន់ៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា(CPP) បានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅវិមាន៧មករា ដើម្បីពិនិត្យវាយតម្លៃលើការងារសំខាន់ៗ និងកំណត់ដាក់ចេញនូវទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តទៀត។

មហាសន្និបាតនឹងដំណើរការរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដោយមានរបៀបវារៈសំខាន់ដូចជា ៖

១- ឆ្លង និងអនុម័តលើសេចក្តីព្រាង "របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០១៨ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ " ។

២- ឆ្លង និងអនុម័តលើសេចក្តីព្រាង

* កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ។

៣- ពិនិត្យ និងវាយតម្លៃថែមទៀតអំពីភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ទន្ទឹមនេះ មហាសន្និបាតក៏បានគូសរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានធ្វើឱ្យគណបក្សប្រជាជនបន្តដឹកនាំប្រទេស ដែលធ្វើឱ្យសង្គមជាតិបានរីកចម្រើនឆាប់រហ័ស ជាមួយនឹងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រឹងមាំ ទោះបីត្រូវប្រឈមនឹងបញ្ហាដូចជា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍តំបន់និងពិភពលោក ការប្រឆាំងរបស់ក្រុមជ្រុលនិយម។ល។

ជាមួយគ្នានេះ គណបក្សប្រជាជនបានបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និង រាជរដ្ឋាភិបាលឆ្នាំ២០១៨-២០២៣និងក៏ជាឆ្នាំដែលត្រូវចាប់ផ្ដើមនីតិកាលថ្មីរយៈពេល៥ឆ្នាំបន្តទៀត។ ដូចនេះ គណបក្សពិតជាមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើនាពេលចំពោះមុខ ហើយក្នុងនោះ ក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុតដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង