Yearendyearend1140x150

រញ្ជួយដី ៥,៦រិចទ័រពុំបានបណ្តាលឲ្យខូចខាតអ្វីធំដុំនោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រោយពីគ្រោះរញ្ជួយដី ៥,៦ វិចទ័រផ្លូវនានាមានសភាពស្ងប់ស្ងាត់ ហើយមិនមានអ្នកស្លាប់ ឬការខូចខាតរចនាសម្ព័ន្ធធំដុំនោះទេ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.៦ រិចទ័រ ដែលបានវាយប្រហារខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិនកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឲ្យដឹងថាចំណុចកណ្តាលនៃការរញ្ជួយដីដែលបានវាយប្រហារ គឺស្ថិតនៅចម្ងាយ ១១ គីឡូម៉ែត្រពីក្រោមផ្ទៃដីនៅក្នុងខេត្តស៊ីឈួន។

បន្ទាប់ពីគ្រោះរញ្ជួយដី ដែលអ្នកវិទ្យាសាស្ត្រជឿថា វាជាគ្រោះរញ្ជួយដីខ្លាំងជាងឆ្នាំមុន ប៉ូលីសចរាចរណ៍ក្នុងតំបន់បានពិនិត្យផ្លូវថ្នល់ ស្ពាន ផ្លូវរូងក្រោមដី តំបន់សេវាផ្លូវថ្នល់ និងច្រកផ្លូវសម្រាប់ការខូចខាត ដោយបានរាយការណ៍ពីការបាក់ដីនៅតាមដងផ្លូវជនបទមួយចំនួនតូច ប៉ុន្តែមិនមានការរំខានអ្វីធំដុំនោះទេ។

បន្ថែមពីនេះផ្ទះដែលត្រូវបានជួសជុលឡើងវិញបន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៨ រិចទ័រកាលពីខែកញ្ញាឆ្នាំមុន ហាក់ដូចជាបានទប់ទល់នឹងការរញ្ជួយនេះ ហើយអ្នកទេសចរនៅក្នុងតំបន់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យនិទាឃរដូវបានចាប់ផ្តើមចាកចេញដោយស្ងប់ស្ងាត់នៅព្រឹកថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកជួយសង្គ្រោះបានឆ្លងកាត់តំបន់ Moxi ដែលជាទីប្រជុំជនមួយក្នុងទីក្រុង Luding ដោយក្នុងនោះក្រុមអ្នកជួយសង្រ្គោះពុំបានរកឃើញមានអ្នកស្លាប់ រឺរងរបួសដោយសារគ្រោះរញ្ជួយដីឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង